ព័ត៌មានជាតិ
លោកស្រី ម៉ែន សំអនផ្តាំផ្ញើឱ្យបង្កើនការប្រុងប្រយ័ត្នកូវីដ១៩កំពុងឆ្លងចូលសហគមន៍
លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងនូវការផ្តាំផ្ញើរនារីទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត បើទោះបីជាស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា បច្ចុប្បន្នមានការថយចុះយ៉ាងណាក៏ដោយជាពិសេសអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ។

លោកស្រីថ្លែងបែបនេះក្នុងឱកាសអនុញ្ញាតឲ្យគណៈប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុងដឹកនាំដោយលោកស្រី មិថុនា ភូថង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
លោកស្រីក៏បាននាំមកនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងបានរាយការណ៍អំពីវឌ្ឍនៈភាព និងសកម្មភាពរបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុងដែលអនុវត្តបាននាពេលកន្លងមកដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសការចូលរួមទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ទន្ទឹមនឹងនោះ លោកស្រី ម៉ែន សំអន ក៏បានថ្លែងអំណរគុណចំពោះនារីនៃខេត្តកោះកុងដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ នេះ ដោយទទួលបានលទ្ធផលយ៉ាងល្អ និងបន្តយកឈ្នះក្នុងការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ ២០២៣ នាពេលខាងមុខ។

លោកស្រីបានផ្តាំផ្ញើរនារីទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត បើទោះបីជា ស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា នាពេលបច្ចុប្បន្ននេះមានការថយចុះយ៉ាងណាក៏ដោយ ជាពិសេស អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ តែម្ដង៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ