ព័ត៌មានជាតិ
អាជ្ញាធរក្រុងកំពង់ឆ្នាំងជួសជុលស្ពានឈើឆ្លងព្រែកឱ្យពលរដ្ឋធ្វើដំណើរជំនួសផ្លូវខ្នងទំនប់បារាំង
រយៈពេលពីរបីថ្ងៃនេះស្ថានភាពជំនន់ទឹកភ្លៀងបានហូរតាមព្រែកកាត់លើផ្លូវខ្នងទំនប់បារាំងក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ធ្វើឱ្យការធ្វើដំណើរដោយថ្មើរជើង និងដោយម៉ូតូ ជួបនិងហានិភ័យខ្ពស់ព្រោះចរន្តទឹកហូរខ្លាំងអាចបង្កឱ្យមានគ្រោះថ្នាក់ ដែលអាជ្ញាធរក្រុងតម្រូវឲ្យបិទការធ្វើចរាចរណ៍តាមផ្លូវខ្នងទំនប់បារាំងនេះ។

លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះជួយប្រជាពលរដ្ឋឱ្យរើកំប្លោកចេញពីក្នុងព្រែកក្រោមស្ពានឈើ ដើម្បីអាចឲ្យទូកដរឆ្លងទៅភូមិកណ្ដាលក៏បានជួសជុលស្ពានឈើទ្រុឌទ្រោមខាងលើនេះផងដែរដើម្បីជួយសម្រួលឲ្យប្រជាពលរដ្ឋអាចដើរឆ្លងទៅមកបានពីភូមិកណ្ដាលមកផ្សារក្រោម។
ដោយឡែកផ្លូវលើខ្នងទំនប់បារាំងលោកអភិបាលក្រុងកំពង់ឆ្នាំងបានអោយសមត្ថកិច្ចធ្វើផ្លាកបិទជូនដំណឹងនៅសងខាងផ្លូវហាមឃាត់មិនឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តាមខ្នងទំទំនប់បារាំងដែលកំពុងមានទឹកហូរខ្លាំងនោះឡើយដើម្បីបញ្ជៀសគ្រោះថ្នាក់។

ក្រុមការងារ សាលាក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ការដោះស្រាយបញ្ហាខាងលើនេះឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តបានជួយឧបត្ថម្ភថវិកាចំនួន៨០ម៉ឺនរៀល និងលោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងបានជួយឧបត្ថម្ភថវិកា ៣០ ម៉ឺនរៀលផងដែរ ទើបជួលកម្មកររើកំប្លោកចេញអស់ និងទិញឈើមួយចំនួនមកជួសជុលស្ពានឈើទ្រុតទ្រោមខាងលើនេះ ឱ្យដំណើរការដើរឆ្លងបានឡើងវិញ។
ប៉ុន្តែម៉ូតូមិនអាចបើកឆ្លងស្ពាននេះបានទេ ព្រោះតែនៅក្បាលស្ពានផ្នែកខាងលិចត្រូវដើរឡើងតាមជណ្ដើរកម្ពស់ជិត ៤ ម៉ែត្រទៀតទើបឡើងដល់ទីទួលជាប់និងប៉ុស្តិ៍នគរបាល។

ចំពោះដំណោះស្រាយដោយជោគជ័យខាងលើនេះប្រជាពលរដ្ឋនៅក្នុងភូមិកណ្ដាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលក្រុង និងឯកឧត្តមអភិបាលខេត្ត និងក្រុមការងារទាំងអស់ដែលបានយកចិត្តទុកដាក់ និងចេញទាំងថវិកាដោះស្រាយនៅផលលំបាកជូនប្រជាពលរដ្ឋបានទាន់ពេលវេលាតាមតម្រូវការចាំបាច់ នេះហើយការសាមគ្គីភាព ពិតជាទទួលបាននូវជ័យជំនះ៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


