ព័ត៌មានជាតិ
មនុស្ស ២៥ នាក់ ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងបទល្មើសនេសាទបឹងទន្លេសាប
មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ករណីបទល្មើសនេសាទនៅបឹងទន្លេសាបសមត្ថកិច្ចបង្ក្រាបបានស្ទើតែទាំងស្រុង ខណៈមនុស្សចំនួន ២៥ នាក់ត្រូវបានឃុំខ្លួន និងរឹបអូសឧបរណ៍នេសាទជាច្រើនប្រភេទ។

លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងកសិកម្មនៅថ្ងៃទី ១៩ ខែកក្កដានេះថា រដ្ឋបាលជលផលបានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការចុះបង្ក្រាបបទល្មើសនេសាទជាប្រចាំ ដែលបច្ចុប្បន្នកំពុងឈរជើងនៅ២ទីតាំងលើផ្ទៃបឹងទន្លេសាប ស្ថិតនៅភូមិជ្រោយស្ដី ខេត្តពោធិ៍សាត់ និងកំពង់ភ្លុកខេត្តសៀមរាប។

លោក ពុំ សុថា «ឧបករណ៍អួន ឧបករឆក់ក្ដៅ នៅក្នុងបឹងទន្លេសាបយើងបង្ក្រាបបានសឹងតែទាំងស្រុង ឥឡូវនេះនៅតែរបាំងដែលប្រជានេសាទប្រើ ប៉ុន្តែប្រឈមនឹងក្រឡាតូច»។ លោកសុំឱ្យប្រជានេសាទចូលរួមគិតកុំធ្វើក្រឡារបាំងតូច ខណៈដែននេសាទកាន់តែរួមតូចដោយសារបម្រែបម្រួលអាកាសធាតុ និងតម្រូវការទឹកប្រើច្រើនធ្វើឱ្យកម្ពស់ទឹកកាន់តែទាប ធ្វើឱ្យធនធានជលផលកាន់តែថយចុះ។
លោក ពុំ សុថាបន្តថា «ឥឡូវនេះប្រជានេសាទសំណូមពរធ្វើក្រឡារបាំងឱ្យតូចត្រឹ ១.៥០ សង់ទីម៉ែត្រ ខណៈតាមច្បាប់តម្រូវឱ្យប្រើសាច់អួន ក្រឡា ៣ សង់ទីម៉ែត្រ»។ លោក ពុំ សុថា អះអាងថាការសំណូមពរនេះ គឺក្រឡាតូចណាស់ត្រីមិនអាចធំទាន់ក្នុងការចាប់ទេ។

ការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបអាជ្ញាធររឹបអូសឧបករអួនទឹកសាបចំនួន ៤០ វង់ ម៉ាញ់ ១៤ វង់ ឆក់ត្រជាក់ ឆក់ក្ដៅ ១២៨៨ គ្រឿង ឈិបយួន ២១ គ្រឿង អួនហ៊ុម ១៩ វង់ ស្បៃមុង និងសាច់អួន ២៣៦ ៣២៩ ម៉ែត្រ ក្នុងនោះមានលូ ឬលប ២ ២៦១ និងបង្គោលជិត ១៥ ម៉ឺនដើម កាណូត ១០៥ គ្រឿង ម៉ាស៊ីន ៧៧គ្រឿង បានបញ្ជូនសំណូមរឿងទៅតុលាការ ៥០ ករណី ចេញដីការកោះ ១៩ នាក់ និងឃុំខ្លួន ២៥ នាក់៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


