Connect with us

ព័ត៌មានជាតិ

​​លោក សួន សេរីរដ្ឋា ៖ ទណ្ឌិត សម រង្ស៊ី មិនដែលមើលឃើញអ្វីដែលជាចំណុចល្អ ចំណុចប្រសើរ នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនោះទេ​

បានផុស

នៅ

ប្រតិកម្មរបស់លោក សួន សេរីរដ្ឋា​ បាន​ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី ដែលកំពុង​និរទេសខ្លួន​​នៅ​ក្រៅប្រទេស​​ បាន​លើកឡើងខុសការពិត​ទាក់ទង នឹងការធ្វើ​​វិសោធនកម្ម​មាត្រាមួយ​ចំនួន នៃ​រដ្ឋធម្មនុញ្ញ ដោយបាន​និយាយថា គឺជាការធ្វើឡើង​ដើម្បីបើកច្រកឲ្យ​​លោកបណ្ឌិត​ ហ៊ុន ម៉ាណែត ឡើងជា​នាយក​រដ្ឋមន្រ្តី និងដើម្បីកាត់បន្ថយអំណាចសភាជាដើម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល​វេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយមួយរូបដែរនោះ បាន​ថ្លែងប្រាប់កម្ពុ​ជាថ្មីថា ទណ្ឌិតរត់ចោលស្រុករូបនេះ មិនដែលមើលឃើញអ្វីដែលជាចំណុចល្អ ចំណុចប្រសើរ និងបែបបទនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនោះទេ​។ ការលើកឡើងរបស់ទណ្ឌិតរូបនេះ មិនឆ្លុះបញ្ចាំងពីអ្វីដែលជាតម្រូវ​ការពិតប្រាកដ នៅក្នុងប្រទេសកម្ពុជាយើងនោះទេ។ ជាពិសេសតម្រូវការផ្នែកច្បាប់ ដើម្បី​ពង្រឹងនូវនីតិរដ្ឋ និងអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា​ឲ្យពេញលេញ។ ប៉ុន្តែបើវិសោធនកម្មណាមួយ ​ដែលគាត់ផ្តួចផ្តើមឡើង ដើម្បីផលប្រយោជន៍គ្នាគាត់ នោះគាត់សរសើរ ដូចជាករណីវិសោធនកម្ម​ច្បាប់បោះឆ្នោត និងការរៀបចំ គ.ជ.ប ថ្មី ជាដើម។

លោកថា នៅពេលនោះ គាត់នៅក្នុងសភា គាត់បានស្រែថា វិសោធនកម្មនោះល្អណាស់ ហើយ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានរៀបចំនៅពេលនោះ មានលក្ខណៈឯករាជ្យ អព្យាក្រឹត ត្រឹមត្រូវណាស់។ ប៉ុន្តែនៅពេលគាត់មានបញ្ហា ដែលអតីតគណបក្សសង្គ្រោះជាតិត្រូវបាន​រំលាយ គាត់ក៏បានស្រែកឡើងវិញថា ច្បាប់បោះឆ្នោត ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា មិនអាចទុកចិត្តបានទេ គ្មានអព្យាក្រឹត្យ គ្មានឯករាជ្យ​។ ដូច្នេះសម្ដីរបស់គាត់ មិនអាចយកជាការបានទេ មិនស្មើនឹងក្មេងបៀមដៃផង។

​បើតាមលោក សួន សេរីរដ្ឋា ​​ប្រតិកម្មរបស់គាត់​ទាក់ទងទៅនឹងវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលគាត់លើកឡើងថា គ្រាន់តែ​ដើម្បីត្រួសត្រាយផ្លូវឲ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី និងជាការកាត់បន្ថយអំណាចសភាក្តីនោះ វាគ្រាន់តែជាការបង្ហាញពីទស្សន​​តាម​អារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះ មិនឆ្លុះបញ្ចាំងអំពីចក្ខុវិស័យ និងទស្សនៈ​ច្បាប់​​ពិតប្រាកដ ដែលកម្ពុជាជាប្រទេសរាជានិយមអាស្រ័យធម្មនុញ្ញ ប្រកាន់យក​នោះទេ។

​លោក សួន សេរីរដ្ឋា ពន្យល់ថា ប្រទេសរាជានិយមអាស្រ័យធម្មនុញ្ញ គឺអ្វីទាំងអស់ស្ថិតនៅលើច្បាប់រដ្ឋធម្មនុញ្ញនិយម សភានិយម។ ​គ្រឹះនៃលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនេះ បាន​មកពីប្រទេស​អង់គ្លេស ហើយ​កម្ពុជាជារាជាណាចក្រមួយ ​ដែលយកលំនាំនេះ​ចាប់ពីក្រោ​យ​ឆ្នាំ ១៩៩៣មក យើងមិនមែនជាអ្នកផ្ដួចផ្ដើមនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងរាជានិយមអាស្រ័យធម្មនុញ្ញនោះទេ គឺយើងយកពីអង់គ្លេស និងបណ្តាប្រទេសផ្សេងៗទៀត។ ប៉ុន្តែអ្វីដែលជាចន្លោះប្រហោង នៃច្បាប់កំពូលរបស់យើង គឺក្រុមអ្នកច្បាប់​រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រទេស​ ព្យាយាមបំពេញបន្ថែម ធ្វើយ៉ាងណាឲ្យច្បាប់រដ្ឋធម្មនុញ្ញមានលក្ខណៈ​ជាច្បាប់កំពូលមួយ ដែលគ្មានចន្លោះប្រហោង។ ដូច្នេះការធ្វើវិសោធនកម្មនេះ មិនមែន​ដើម្បីគាំទ្របុគ្គលណាមួយទេ។

គួររំលឹកថា កម្ពុជាមានគម្រោងធ្វើវិសោធនកម្ម​ច្បាប់ធម្មនុញ្ញ លើមាត្រមួយ​ចំនួន មាន​ដូចជា មាត្រា ១៩ថ្មី (មួយ) មាត្រា ៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ ហើយសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពី ​វិសោធនកម្ម ក៏​បានទៅដល់រដ្ឋសភា​ហើយដែរ។​ ចំណែក​គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បាន​អនុម័ត​បញ្ជូនទៅគណៈកម្មកាជំនាញ​រួចហើយ កាលពិម្សិលមិញ​។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ​​កាលពី​​រសៀលថ្ងៃទី ១៤ ខែកក្កដា​ កន្លងទៅ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអះអាងថា ការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ គឺអនុវត្តទៅតាមនីតិវិធី ដែលចែងក្នុងរដ្ឋធម្មនុញ្ញទាំងអស់ ដោយពុំមានចំណុចណាមួយដែលនិយាយថា ជារឿងលាក់បាំង ជាការសំងាត់​​ នោះទេ។ លោកបន្ថែមថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺដើម្បីបំពេញចន្លោះខ្វះខាតរបស់រដ្ឋធម្មនុញ្ញកម្ពុជា និងធានាការពារឧត្ដមប្រយោជន៍របស់ជាតិ។​

លទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ៨ ខែកក្កដា កន្លងទៅនេះ បានឲ្យដឹងថា សំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ មានគោលបំណងសំខាន់ចំនួនពីរ គឺទី១. ធានាឲ្យស្ថាប័នកំពូលរបស់ជាតិ ជាពិសេសអំណាចនីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បងក្នុងការ​ងារ​ទូទៅរបស់រដ្ឋ មានដំណើរការប្រព្រឹត្តទៅដោយរលូន និងប្រកបដោយនិរន្តភាពនៅគ្រប់កាលៈទេសៈ។ ទី២. ធានា ការពារ និងថែរក្សាបាននូវសន្តិភាព សន្តិសុខសង្គម សណ្ដាប់​ធ្នាប់សាធារណៈ និងស្ថេរភាពនយោ​បាយ របស់ប្រទេសជាតិគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះសម្រាប់ការ​អភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងសេចក្ដីសុខសាន្ដរបស់ប្រជាជនកម្ពុជា៕​

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤០ វិនាទី មុន

លែង​ឲ្យ​ពិបាក​ទៀត! ព្រះ​ខ័ន​រាជ​ស្វាយរៀប​ចំវិធី​សាស្ត្រ​ចូល​ទស្សនា​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​យ៉ាង​ល្អ

សេដ្ឋកិច្ច៦ នាទីutes មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មជំរុញឱ្យកែច្នៃថ្នាំជក់ ដើម្បីនាំចេញ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ជប៉ុន សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​រយៈពេល​២ឆ្នាំ​ទៀត

ព័ត៌មានជាតិ១៨ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា២៤ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម