ព័ត៌មានជាតិ
លោកច្រឹក សុខនីម បន្តជាប់ជាប្រធានប្រធាន សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមួយអាណត្តិទៀត
ភ្នំពេញ ៖ លោកច្រឹក សុខនីម ត្រូវបានសមាជិកបោះឆ្នោតគាំទ្រចំនួន៤៩សន្លឹកជាប់ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមួយអាណត្តិទៀតដោយបានយកឈ្នះទៅលើដៃគូរបស់ខ្លួនគឺលោកវ៉នចាន់ថនដែលទទួលបានសន្លឹកឆ្នោតតែ៤៧សន្លឹកប៉ុណ្ណោះ។
ការជាប់ឆ្នោតជាលើកទី២នេះ បានធ្វើឡើងនៅក្នុងមហាសន្និបាតរបស់សមាគមនៅរសៀលថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០នេះ។ ដូចនេះបានធ្វើឲ្យលោកច្រឹក សុខនីមក្លាយជាប្រធានសមាគមមួយអាណត្តិទៀតដែលជាអាណត្តិទី៧សម្រាប់ឆ្នាំ២០២១និង២០២២។
មុននឹងឈានដល់ការបោះឆ្នោតជ្រើសរើសប្រធាននិងប្រធានក្រុមប្រឹក្សាអាណត្តិថ្មីនវដែរលោកបានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់លោកថា «ដើម្បីបន្តនិរន្តរភាពនៃសមាគម CVEA និងដើម្បីដឹកនាំសមាគមនេះ ឆ្ពោះទៅរកវឌ្ឍនភាព/ការរីកចម្រើនបន្ថែមទៀត សម្រាប់អាណត្តិទី៧ ឆ្នាំ២០២១-២០២២ ខ្ញុំបាទនឹងប្រើប្រាស់យុទ្ធសាស្ត្រ ៧/១១ ក្នុងការដឹកនាំសមាគមឆ្ពោះទៅរកភាពជោគជ័យ ដោយផ្តោតលើការលើកកម្ពស់ការអប់រំ សមត្ថភាព គុណភាព និងកម្រិតជីវភាពរបស់សមាជិកឲ្យរឹតតែប្រសើរឡើង និងជាពិសេសជំរុញការធ្វើការងាររួមគ្នា ដើម្បីដឹកនាំ CVEA ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ»។
លោកបានបន្តថា«ដើម្បីឲ្យខ្ញុំអាចសម្រេចផែនការ ៧/១១ នេះបាន ខ្ញុំបាទ ច្រឹក សុខនីម សូមអំពាវនាវដល់បងប្អូនជាសមាជិក CV EA ទាំងអស់ មេត្តាបោះឆ្នោតជូនរូបខ្ញុំបាទធ្វើជាប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA សម្រាប់អាណត្តិទី៧ នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៩ព្រឹក ដល់ ៤ល្ងាច»៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


