ព័ត៌មានជាតិ
លោក សោម សម្បត្តិ កំពុងរកមេធាវីការពារក្ដី ពិភាក្សារឿងចូលបំភ្លឺនៅតុលាការ
លោក សោម សម្បត្តិ អគ្គនាយកក្រុមហ៊ុនខាំ-ផែន(CAM-PAINT) និងជាអ្នកប្រឹក្សាយោបល់អំពីការធ្វើជំនួញក្នុងប្រទេសកម្ពុជា កំពុងរកមេធាវីការពារក្ដីផ្ដល់យោបល់រឿងចូលបំភ្លឺនៅតុលាការនៅថ្ងៃទី ២ ដើមខែសីហា ឆ្នាំ ២០២២ ឆាប់ៗនេះ បន្ទាប់ពីរូបលោកទទួលបានដីកាកោះហៅជាផ្លូវការរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ២៩ ខែកក្កដានេះ។

តាមដីការបស់តុលាការ លោក សោម សម្បត្តិ ត្រូវបានកោះហៅឱ្យចូលបំភ្លឺ តាមពាក្យបណ្ដឹងរបស់មេធាវី ៣ រូប ពាក់ព័ន្ធនឹងបណ្ដឹងចំនួន ៥បទចោទ រួមមាន បទរំលោភលើទំនុកចិត្ត បទរំលោភលើភាពល្ងង់ខ្លៅ ឬភាពទន់ខ្សោយ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បទលួចអចលនវត្ថុអ្នកដទៃ ដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន និងបទបំភាន់មន្ត្រីសុរិយោដីក្នុងការចុះបញ្ជី។
លោក សោម សម្បត្តិ ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ២៩ ខែកក្ដដា ២០២២នេះថា លោកកំពុងរកមេធាវីពិភាក្សាការចូលទៅឆ្លើយបំភ្លឺតាមដីកាកោះហៅរបស់តុលការនៅថ្ងៃទី ២ ខែសីហា ហើយសម្រេចថា ចូល ឬមិនចូលតាមដីកាគឺរង់ចាំការផ្ដល់យោបល់ពីមេធាវីរបស់លោក។

លោក សោម សម្បត្តិ ប្រាប់ថាការចោទប្រកាន់នេះលោកឃើញតែចំណងជើងនៅលើដីកាឯការចោទប្រកាន់ពិតប្រាកដគឺត្រូវឱ្យមេធាវីយកសំណុំរឿងនោះមកមើលសិន។
លោកបង្ហើបថា អ្នកដែលប្ដឹងរូបលោក ឈ្មោះ សាមិត្ត វិរៈ ឬហៅ ពេជ្រ ធឿន ដែលលោកធ្លាប់ជួយដើមបណ្ដឹងក្នុងការដោះស្រាយរឿងទំនាស់ដីធ្លីអំឡុងឆ្នាំ ២០១៧ ដែលកាលនោះលោកបានដោះស្រាយជាមួយមេធាវីឈ្មោះ សាមិត្ត វរៈ និងគូទំនាស់អស់ប្រាក់ជាង ៣០ ម៉ឺនដុល្លារបន្ថែម។
លោក សោម សម្បត្តិ បញ្ជាក់ថា «ខ្ញុំឆ្លើយដោយខ្លីថា វាអត់មានហេតុផលដែលខ្ញុំទៅធ្វើរឿងចឹងៗទាល់តែសោះ ហើយកុំថាដល់ខ្ញុំទោះបីអ្នកហ្នឹងល្បិចខូចប៉ិនប្រសប់យ៉ាងណាក៏អត់អាចទៅធ្វើរឿងហ្នឹងកើតដែរ»។
កម្ពុជាថ្មី មិនទាន់សុំការបញ្ជាក់ពីដើមបណ្ដឹងលោក សាមិត្ត វិរៈ បាននៅឡើយទេ៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


