ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន សាទរពិធីដង្ហែផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ពីសារមនី្ទរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រាសាទបន្ទាយឆ្មារ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងសាទរចំពោះពិធីដង្ហែផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ពីសារមនី្ទរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃស្អែកនេះ ដើម្បីបំពេញបន្ថែមនៅចន្លោះ ដែលបានបាត់នៅប្រាសាទបន្ទាយឆ្មា។

លោកជំទាវ ម៉ែន សំអន សម្ដែងការអបអរសាទរនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងបួងសួងដល់បរិវេណផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ក្នុងសារមន្ទីរជាតិ ដែលនឹងដង្ហែទៅកាន់ប្រាសាទបន្ទាយឆ្មា នាព្រឹកថ្ងៃសុក្រ ទី ២៩ ខែកក្កដា ឆ្នាំ ២០២២។
សូមរំលឹកថា ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈនេះ ត្រូវបានជនខិលខូចលួចគាត់ពីប្រាសាទបន្ទាយឆ្មា យកទៅលក់នៅបរទេស នៅក្នុងសម័យសង្គ្រាម។ ប៉ុន្តែដោយមានយកចិត្តទុក្ខដាក់ខ្ពស់ ពីប្រមុខរាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានយកផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈនេះត្រលប់មកវិញ ដោយរក្សាទុកនៅក្នុងសារមន្ទីរជាតិ ចន្លោះឆ្នាំ ១៩៩៨-១៩៩៩។

បច្ចុប្បន្នះដោយមានការគាំទ្រពីលោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ ជាស្ថាបនិកជួសជុលប្រាសាទបន្ទាយឆ្មា និងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសហការី និងញាតិមិត្តជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធនូវកម្មវិធីបុណ្យដង្ហែផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ពីសារមនី្ទរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃស្អែកនេះ ដើម្បីបំពេញបន្ថែមនៅចន្លោះដែលបានបាត់នៅប្រាសាទបន្ទាយឆ្មា។ ម៉្យាងទៀត ក៏ជាផ្នែកមួយក្នុងការលើកស្ទួយវិស័យវប្បធម៌ សាសនា ទេសចរណ៍ និងសោភ័ណ្ឌភាពរបស់ខេត្តបន្ទាយមានជ័យបន្ថែម មួយកម្រិតទៀតផងដែរ៕
អត្ថបទ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


