Connect with us

សន្តិសុខសង្គម

​គយ​ចេញចំណាត់ការ​លើការនាំចូល​មីកញ្ចប់មួយចំនួនពីវៀតណាម និងថៃ​ សង្ស័យផ្ទុក​សារធាតុបង្កនិភ័យ​ដល់សុខភាព

បានផុស

នៅ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី ២៩ ខែកក្កដា ២០២២ បាន​បង្គាប់ឱ្យប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយដែលជាថ្នាក់ក្រោមចាត់វិធានការបណ្ដោះអាសន្នលើការនាំចូលផលិតផលមីកញ្ចប់ និងការ៉េម សង្ស័យ​ថា មានផ្ទុកសារធាតុអេទីឡែនអុកស៊ីត (Ethylene Oxide) ដែលអាចបង្កហានិភ័យផ្នែកសុខភាពដល់អ្នកប្រើប្រាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបញ្ជាក់ថា ថ្មីៗនេះ អាជ្ញាធរសុវត្ថិភាពម្ហូបអាហារ​របស់ប្រទេស​នៅសហគមអឺរ៉ុប​មួយចំនួន​បានរកឃើញផលិតផលមីកញ្ចប់​ និងការ៉េម មួយចំនួន​ មានផ្ទុក​សំណល់​សារធាតុអេទីឡែនអុកស៊ីត ដែលសហភាពអឺរ៉ុបអាមេរិក និងអង្គការសុខភាព​ពិភព​លោក​ចាត់ទុកថា ​ជាសារធាតុបង្កហានិភ័យជាជំងឺមហារីក​ចំពោះអ្នកប្រើប្រាស់។

សេចក្ដីប្រកាសរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២តទៅ រាល់ការនាំចូលមីកញ្ចប់ម៉ាក “Lucky Me!” ផលិតនៅប្រទេសថៃ មីកញ្ចប់ម៉ាក “Hao Hao” ផលិតនៅប្រទេសវៀតណាម និងការ៉េមម៉ាក “Haagen-Dazs” (Vanilla) ផលិតនៅប្រទេស​បារាំង តម្រូវឱ្យមានបញ្ជាក់វិញ្ញាបនបត្រ​វិភាគសារធាតុ​ អេទីឡែនអុកស៊ីត​ ពីប្រទេសនាំចេញ។

ដោយឡែកចំពោះទំនិញ​ដែលមកដល់ដែនគយ​មុនថ្ងៃទី១ ខែសីហា ឆ្នាំ ២០២២ ​អ្នកនាំចូលត្រូវ​ដកសំណាកទំនិញ​ធ្វើការវិភាគសារធាតុ​អេទីឡែនអុកស៊ីត​ នៅអគ្គនាយករដ្ឋានការពារ​អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម មុនពេលអនុញ្ញាត​ឱ្យបញ្ចេញ​ទំនិញពីគយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម