ព័ត៌មានជាតិ
សត្វទោចថ្ពាល់ពណ៌លឿង Jahoo ដែលកំពុងជិតផុតពូជលើពិភពលោក សម្បូរនៅខេត្តមណ្ឌលគិរី
ទោចថ្ពាល់ពណ៌លឿង ឬ Jahoo ដែលត្រូវបានអង្គការ IUCN ចុះបញ្ជីក្រហមថា ជិតផុតពូជក្នុងពិភពលោក នៅតែមានវត្តមានក្នុងប្រទេសកម្ពុជា ជាពិសេស គឺនៅខេត្តមណ្ឌលគិរី ក្នុងតំបន់អភិរក្សសត្វព្រៃធម្មជាតិស្រុកកែវសីមាទាំងមូល ។ តើអ្វីជាសត្វទោច Jahoo? តើវាមានសណ្ឋានដូចម្ត៉េច?
Jahoo គឺជាពាក្យរបស់ភាសារបស់ជនជាតិដើមភាគតិចព្នង មានន័យថា ជាសត្វទោចព្រៃពណ៌លឿងភេទញី។ Jahoo មានទៅតាមប្រភេទរបស់វានីមួយៗ ចំពោះ Jahoo ញីគេសម្គាល់ថា មានពណ៌លឿងចាស់ពេញទាំងខ្លួនរបស់វា។ ប៉ុន្តែ Jahoo ភេទឈ្មោលវិញ មានពណ៌ខ្មៅ ហើយថ្ពាល់របស់វា មានពណ៌លឿងពីរដុំនៃថ្ពាល់ទាំងសងខាង។

នៅពេលដែលកូនទោច Jahoo កើតមក គឺមានពណ៌លឿងទាំងអស់ពេញមួយតួខ្លួនដូចមេទោចអញ្ចឹង ប៉ុន្តែនៅពេលដែលកូនទោចចាប់ផ្តើមធំបន្តិចម្តងៗ វាចាប់ផ្តើមបង្ហាញភេទ ប្រសិនបើកូនទោចនោះជាភេទញី វានឹងរក្សាពណ៌លឿងពេញតួខ្លួនដដែល។ ប៉ុន្ តែប្រសិនកូនទោចនោះ ជាភេទឈ្មោលវិញ វាចាប់ផ្តើមប្រែពណ៌ទៅជាខ្មៅ ដោយបន្សល់តែពណ៌លឿងពីរដុំនៅលើថ្ពាល់សងខាងរបស់វាប៉ុណ្ណោះ។

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា សត្វទោចពណ៌លឿង Jahoo វាគ្មានកន្ទុយឡើយ មេទោចត្រូវចំណាយពេល ២១០ថ្ងៃសម្រាប់កើតកូនមួយក្បាល ក្រោយពីបង្កើតកូនយ៉ាងហោចរយៈពេល២ទៅ៣ឆ្នាំ ទើបទោចញីអាចមានកូនបានម្តងទៀត។
អ្នកស្រាវជ្រាវជំនាញសត្វទោចJahoo ក្នុងសហគមន៍អណ្តូងក្រឡឹងបានឱ្យដឹងថា សត្វទោចពណ៌លឿង Jahoo មាននៅក្នុងតំបន់អភិរក្សសត្វព្រៃធម្មជាតិស្រុកកែវសីមាទាំងអស់ ២៥,០០០ ក្បាល ក្នុងចំណោមនោះនៅសហគមន៍អណ្តូងក្រឡឹងមាន ៧០ក្បាល ស្មើនឹង ៤ក្រុម។ តំបន់អភិរក្សសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី សម្បូរទៅដោយ Jahoo ច្រើនជាងគេក្នុងប្រទេសកម្ពុជា។ ពួកវាតែងរស់នៅជាក្រុមៗចាប់ពី ៣ ទៅ ៥ក្បាលឡើង មានលក្ខណៈជា គ្រួសាររបស់វា។ គេកម្រឃើញ Jahoo ចុះមករកចំណីនៅលើដីណាស់ វាតែងរស់នៅលើដើមឈើធំៗ និងខ្ពស់។ Jahoo បង្ហាញខ្លួននៅពេលជិតភ្លឺចន្លោះម៉ោង៤ ទៅ៥ទាបភ្លឺ ពេលដែលព្រះអាទិត្យរះ វានឹងទៅដែនជម្រករបស់ខ្លួនវិញ។
គួររំលឹកថា សត្វទោចពណ៌លឿង Jahoo មានវត្តមានតែនៅក្នុងភាគខាងកើតនៃប្រទេសកម្ពុជា និងភាគខាងត្បូង នៃប្រទេសវៀតណាមប៉ុណ្ណោះក្នុងពិភពលោក៕
ដោយ ៖ អុន ស្រីមាន
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
សម្តេចតេជោ បញ្ជាឱ្យមន្រ្តីកសិកម្មយកសត្វក្ងោកទៅជូនគ្រួសារចិញ្ចឹមសត្វនេះវិញជាបន្ទាន់