ព័ត៌មានជាតិ
ទិន្នន័យចុងក្រោយ កម្ពុជាកើនឡើងអ្នកប្រើប្រាស់បណ្តាញហ្វេសបុកនិង IG
នៅកម្ពុជាមានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតច្រើនរាប់មិនអស់មិនថាហ្វេសប៉ុក ឬ Instagram។ យោងតាមទិន្នន័យរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍គិតត្រឹមខែកក្កដា ឆ្នាំ ២០២២ នេះ កម្ពុជាមានចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៉ុកប្រមាណ ១៣.២លាននាក់ និងអ្នកប្រើប្រាស់បណ្តាញ Instagram ២.០៧លាននាក់។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រសាសន៍ក្នុងសន្នីសីទបង្ហាញវឌ្ឍនៈភាពរយៈពេល ៥ ឆ្នាំរបស់ក្រសួងនៅព្រឹកមិញនេះថា ចំនួនអ្នកប្រើប្រាស់បណ្តាញ់អ៊ីនធឺណិតកាន់តែមានការកើនឡើងគួរឲ្យកត់សម្គាល់។

ចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកក្នុងប្រទេសកម្ពុជាមានប្រមាណ ១៣.២ លាននាក់ និងអ្នកប្រើប្រាស់បណ្តាញ Instagram ២.០៧ លាននាក់។ លោកមើលឃើញកំណើនការប្រើប្រាស់បណ្តាញសង្គម ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាលើការប្រើប្រាស់ទូរសព្ទ និងសេវាអ៊ីនធឺណិតរីកសាយកាន់តែទូលំទូលាយ។
តាមទិន្នន័យបង្ហាញថា អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តក្នុងប្រទេសកម្ពុជាមានចំនួន ១៩.៣៤៧.៨៩២ និងសេវាអ៊ីនធឺណិតចល័តមានចំនួន ១៧.៤៨៧.៩២២។ ជាមួយគ្នានេះ មានប្រតិបត្តករក្រុមហ៊ុនទូរស័ព្ទចល័តចំនួន ៥ និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណេត(ISP) ចំនួន ៣៨ កំពុងដំណើរការ។
ការប្រើប្រាស់ហ្វេសប៉ុក ឬ instagram អាចជួយឲ្យអ្នកប្រើប្រាស់ទទួលបានព័ត៌មាន និងបង្កើតការទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធិ។ ប៉ុន្តែកន្លងទៅក៏មានផលប៉ះពាល់ដោយសារការប្រើប្រាស់ខ្វះចំណេះដឹង និងមិនបានត្រឹមត្រូវ រួមទាំងករណីបោកប្រាស់កើតមានជាហូហែរ៕
អត្ថបទ៖ ឌឿនចាន់ ថារី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


