Connect with us

ព័ត៌មានជាតិ

អាជីវករ​ផ្សារ​អូរឫស្សី ប្រឈម​បិទតូប​លក់ដូរ​​បើ​គណៈកម្មាធិការ​ផ្សារ​ស្រាវជ្រាវ​ឃើញ​មាន​លួចលាក់​កត់​ឆ្នោត

បានផុស

នៅ

ភ្នំពេញ​៖ បងប្អូន​អាជីវករ នៅក្នុង​ផ្សារ​អូរឫស្សី​ដែល​កត់​ឆ្នោត​ទាំង​ស្របច្បាប់​និង​ទាំង​ខុសច្បាប់ ប្រឈម​បិទតូប​លក់ដូរ​ជា​បណ្ដោះអាសន្ន បើ​គណៈកម្មាធិការ​ផ្សារ​ស្រាវជ្រាវ​រកឃើញថា បងប្អូន​នៅតែ​បន្តសកម្មភាព លួចលាក់​កត់​ឆ្នោត​ខុសច្បាប់​នៅក្នុង​តូប​បន្តទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ហ៊​ត វ៉ាន់​ធី ប្រធាន​គណៈកម្មការ​ផ្សារ​អូរ​ឫស្សី​បាន​មានប្រសាសន៍​លើកឡើងថា ចំពោះ​បងប្អូន​អាជីវករ ដែល​កត់​ឆ្នោត​ទាំង​ស្របច្បាប់​និង​ទាំង​ខុសច្បាប់ សូមមេត្តា​ផ្លាស់ប្ដូរ​មុខរបរ​ទៅ​លក់ដូរ​អ្វី​ផ្សេង​វិញ​ប្រសើរ​ជាង ដោយហេតុថា កន្លងមកនេះ​មាន​បងប្អូន​អាជីវករ​មួយចំនួន បាន​លួចលាក់​កត់​ឆ្នោត​ខុសច្បាប់​នៅក្នុង​តូប ។ ជុំវិញ​បញ្ហា​នេះ បើ​គណៈកម្មាធិការ​ផ្សារ​ស្រាវជ្រាវ​រកឃើញថា បងប្អូន​នៅតែ​បន្តសកម្មភាព​បែបនេះ​ទៀត ចាប់ពី​ថ្ងៃទី ២៥​ធ្នូ​នេះ​តទៅ គណៈកម្មការ​ផ្សារ​និង​សម្រេច​បិទតូប​លក់ដូរ​របស់​បង​ប្អូន​ជា​បណ្ដោះអាសន្ន ហើយ​បើសិនជា​កន្លែង​ចល័ត​វិញ គឺ​គណៈកម្មការ​ផ្សារ​និង​ធ្វើការ​ដកហូត​មកវិញ ដោយ​គ្មាន​លក្ខខណ្ឌ។

លោក​ហ៊​ត វ៉ាន់​ធី បាន​បន្តថា ការធ្វើ​បែបនេះ គឺ​អនុវត្តតាម​ការណែនាំរ​បស់​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ណែ​នាំឱ្យ​អាជ្ញាធរ​ក៏ដូចជា​គណៈកម្មការ​ផ្សារ​ទប់ស្កាត់​ឱ្យបាន​ចំពោះ​ការ​លួច​លេង​ល្បែងស៊ីសង​ខុសច្បាប់​នៅក្នុង​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។

ការព្រមាន​ដូចជា​បែបនេះ ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២៤​ធ្នូ​ឆ្នាំ​២០២០ ខណៈដែល​គណៈកម្មការ​ផ្សារ​បាន​អញ្ជើញ​អ្នក​កត់​ឆ្នោត សរុប​ចំនួន​១២​នាក់មក​អប់រំ ឲ្យ​ពួកគាត់​ឈប់​កត់​ឆ្នោត​ជាបន្ទាន់​នៅ​ទីស្នាក់ការ​ផ្សារ៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម