ព័ត៌មានជាតិ
កសិករចែកបទពិសោធន៍បណ្ដុះផ្សិតចំបើងបង្កើនបន្លែសរីរាង្គទប់ស្កាត់បន្លែនាំចូល
កសិករនៅភូមិឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង អនុវត្តគម្រោងសាកវប្បកម្មកម្ពុជាបណ្តុះផ្សិតចំបើងទទួលបានទិន្នផលល្អមានទីផ្សារបញ្ជាទិញច្រើនអាចរកចំណូលបានជាងដាំបន្លែផ្សេងៗ និងរួមគ្នាទប់ស្កាត់បន្លែនាំចូលពីខាងក្រៅផងដែរ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានជំរុញឱ្យកសិករដែលមានផ្ទៃដី និងមានលទ្ធភាពសូមឱ្យបង្កើតផលរបរចិញ្ចឹមត្រី ដាំបន្លែ បណ្តុះផ្សិតដើម្បីកែប្រែជីវភាពរស់នៅឱ្យបានធូរធារ។
លោកបន្តថា៖ មុខរបរទាំងនេះវាមិនទាមទារឱ្យមានផ្ទៃដីធំដំទេសំខាន់ឈរលើកត្តាច្នៃប្រឌិតប្រឹងប្រែងព្យាយាម និងខិតខំរៀនសូត្រពីគ្នាទៅវិញទៅមកជាពិសេសឥឡូវដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលគ្រប់ភូមិគ្រប់ឃុំតែងតែមាន មន្ត្រីកសិកម្មទទួលបន្ទុក ហើយយើងអាចទំនាក់ទំនងដើម្បីសាកសួរព័ត៌មានពីមន្ត្រីបច្ចេកទេស។

លោក សុវណ្ណ ពិសេដ្ឋ “ចំពោះខ្ញុំ ខ្ញុំមានអារម្មណ៍ត្រេកអរខ្លាំងណាស់ចំពោះការខិតខំប្រឹងប្រែង ហើយខ្ញុំនឹងសំណូមពរ ហើយពាំនាំនូវស្នាដៃនេះទៅចែកជូនជូន ដល់កសិករផ្សេងៗទៀត ដើម្បីឲ្យគាត់បានមករៀនសូត្រពីទីតាំងនេះ ដើម្បីឲ្យគាត់បានរីកចម្រើន ទទួលបានលទ្ធផលដូចប្រជាកសិករនេះដែរ”។
លោក ឈឹម សិទ្ធ កសិករមានមុខបណ្តុះផ្សិតចំបើង នៅភូមិឃុំកំភុន ស្រុកសេសានបានទទួលស្គាល់ថា៖ ភាពឧស្សាហ៍ព្យាយាមពិតជាទទួលបានជោគជ័យ ហើយបច្ចុប្បន្នលោកកំពុងពង្រីករោងបណ្តុះផ្សិតចំបើងបន្ថែមទៀត ដើម្បីផលិតឱ្យបានច្រើន សម្រាប់នាំចេញទៅលក់នៅទីផ្សារ បានប្រកួតប្រជែងជាមួយបន្លែនាំចូលពីតំបន់ផ្សេងៗផង។

លោកបន្កថា៖ បច្ចេកទេសបណ្តុះផ្សិតចំបើងលោកអាចបង្ហាត់បង្ហាញដល់កសិករផ្សេងៗទៀតបានប្រសិនពួកគាត់ចង់ចេះ និងមកសិក្សានៅទីតាំងផ្ទាល់ដែលកំពុងអនុវត្តជាក់ស្តែងនេះ ពីដំបូងយើងផ្អាប់ចំបើង ក្នុងរយៈពេលចាប់ពី ៥ ថ្ងៃទៅដល់ ១០ ថ្ងៃ បន្ទាប់មកយើងយកវាមកមូរដាក់ក្នុងរោង ហើយយើងមានជីកំប៉ុស ជាអាហាររបស់វា ដូចជាសំដីស្រូវ ចំបើង សំបកផ្លែសណ្ដែកសៀងមានកន្ទក់ ចុងអង្ករ យើងលាយបញ្ចូលគ្នាហើយយើងយកទៅផ្អាប់ រយៈពេលមួយយប់មួយថ្ងៃ ទៅដាក់លើចំបើង ហើយបានយើងយកវាទៅចំហុយក្នុងរយៈពេល ៥ម៉ោង ហើយទុកវាឱ្យត្រជាក់ បានមួយយប់មួយថ្ងៃទើបយើងដាក់មេផ្សិតចំបើងនឹងចូល។
លោក កែវ ជឿន កសិករដាំដំណាំបន្លែនៅភូមិកាតតូត បានបញ្ចាក់ថា៖ បច្ចុប្បន្នកសិករបាននាំគ្នាដំាបន្លែច្រើនគ្នានិងខ្លះទៀតបានផ្លាស់ប្តូរទំលាប់ការដាំដុះ គ្រាន់តែកសិករមួយចំនួនពុំទាន់បានសិក្សាបច្ចេកទេសច្បាស់លាស់ និងខ្លះទៀតពុំទាន់មានលទ្ធភាពគ្រប់គ្រាន់នាំយកបច្ចេកទេសថ្មីនេះទៅអនុវត្តនៅឡើយទេ។
លោក បន្ថែមថា៖ការដាំបន្លែជាកត្តាចំបងក្នុងការដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ និងបាន កាត់បន្ថយការទៅដើរស៊ីឈ្នួល លក់កម្លាំងពលកម្ម ការពឹងផ្អែកលើផលអនុផលព្រៃឈើ និងការចុះទូកទៅធ្វើនេសាទដែលនាំឱ្យ ជួបហានីភ័យផ្សេងៗនៅក្នុងរដូវបិទនេសាទ។
សូមបញ្ជាក់ថា៖ ការផលិតបន្លែសរីរាង្គកសិករខេត្តស្ទឹងត្រែងផលិតបានលើផ្ទៃដីមានប្រមាណតែជិត៦០០ហិចតាតែប៉ុណ្ណោះ បើគិតជាភាគរយបានតែជាង១២%ក្នុងផែនការឆ្នាំ ៤.៩២០ហិចតា ដោយសារតែផ្ទៃដីមួយចំនួនកសិករបានបង្វែរពីដាំបន្លែទៅដាំដំណាំរួមផ្សំវិញដូចជាឪឡឹក ត្រសក់ស្រូវ ពោត ដំឡូងជ្វា សណ្តែកបាយ និងល្ងជាដើម ដែលធ្វើឱ្យការផលិតបន្លែមានបរិមាណថយចុះនៅក្នុងត្រីមាសទី៣ក្នុងឆ្នាំនេះ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


