Connect with us

ព័ត៌មានជាតិ

ទឹកទន្លេសេកុង​ សេសាន ​និងទន្លេស្រែពក​ កំពុងហក់ឡើងអាច​ប្រឈមនឹងទឹកជំនន់ ដោយសារ​ឥទ្ធិពល​ព្យុះមូឡេន

បានផុស

នៅ

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៩ ខែសីហា ២០២២ នេះ បានប្រកាសថា ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេល ៤ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើ និងបណ្ដាខេត្តនៅក្នុងតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកអាចនឹងឡើងដល់ កម្ពស់ ៨,៥០ ម៉ែត្រ ខេត្តក្រចេះ ទឹកអាចនឹងឡើងដល់ ១៩ ម៉ែត្រ និងខេត្តកំពង់ចាម នឹងឡើងដល់ ១២ ម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការប្រកាសរបស់ក្រសួង ស្ថានភាពនេះ ដោយសារសារឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងវិសម្ពាធដែលនឹងក្លាយទៅជាព្យុះទី៧ ឈ្មោះ មូឡេន (MULAN) ដែលបណ្ដាលឱ្យនៅតំបន់ផ្ទៃរងទឹកភ្លៀងទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ។

ប្រភពដដែលបញ្ជាក់ថា ទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចលិចតំបន់ទំនាបមួយចំនួន អមដងទន្លេ និងហូចូលទៅតាមបណ្ដាព្រែកមួយចំនួន។

ទឹកទន្លេនៅតំបន់ភាគឦសាន ទន្លេសេកុង​ ទន្លេសេសាន ​និងទន្លេស្រែពក​ កំពុងហក់ឡើងអាច​ប្រឈមនឹងទឹកជំនន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ប៉ូលិស ថៃ ដាក់ទោសភេទទី ៣ ម្នាក់ជាប់ពន្ធនាគារ ៥ ឆ្នាំ ក្រោមបទចោទប្រកាន់ថតរូបស៊ិចស៊ីមុខទីសក្ការៈ

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ទាហាន ហ្វីលីពីន រងរបួស ក្រោយការវាយប្រហារពីនាវាឆ្មាំឆ្នេរ ចិន

ព័ត៌មានជាតិ២៤ នាទី មុន

កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ

ព័ត៌មានជាតិ២៥ នាទី មុន

​ហាមពលរដ្ឋ​​រស់នៅអាស្រ័យដីនៅព្រលានយន្តហោះ​បែកចានលក់ដី​បន្ត ​ឬបញ្ចាំជាដាច់ខាត

នយោបាយ៤៨ នាទី មុន

អ្នកនាំពាក្យ៖ សម្ដីរបស់ទណ្ឌិត សម រង្ស៊ី លែងបានការសម្រាប់បក្សប្រឆាំងនៅកម្ពុជាទៀតហើយ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម