ព័ត៌មានជាតិ
ច្រកទ្វារតំបន់ម៉ាឡៃព្រំដែនកម្ពុជា-ថៃត្រូវបើកដំណើរការឡើងវិញតែអនុវត្តតាមវិធានការក្រសួងសុខាភិបាលទាំងពីរ
បន្ទាយមានជ័យ ៖ អាជ្ញាធរស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃក្នុងជំនួបស្តីពីការកំណត់ស្តីពីវិធានការបើកច្រកតំបន់សេដ្ឋកិច្ច ភូមិណងព្រី~ម៉ាឡៃ(បើកច្រកចេញចូលកម្ពុជា-ថៃ ចំណុចព្រំដែនម៉ាឡៃ) និងបញ្ហាផ្សេងៗនៅសាលាស្រុកម៉ាឡៃ កាលពីរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះបានសម្រេចបើកឡើងវិញចាប់ពីកិច្ចប្រជុំចប់តែអនុវត្តតាមវិធានការក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ។

លោកស សំណាងប្រធានស្នាក់ការច្រកទ្វារ តំបន់ម៉ាឡៃ បានឱ្យដឹងថា ក្រោយពីកិច្ចប្រជុំទ្វេភាគីរវាងអាជ្ញារធរ ស្រុកម៉ាឡៃជាមួយអាជ្ញារធរស្រុកអារញប្រទេសថៃ ទីតាំងទីបានឯកភាពគ្នាបើកឲ្យដំណើរការច្រកតំបន់តម្លៃនេះឡើងវិញ បន្ទាប់ពីកិច្ចប្រជុំចប់តែម្ដង លក្ខខណ្ឌក្នុងការបើកឲ្យដំណើរការឡើងវិញនេះពុំមានលក្ខខណ្ឌអ្វីដែលពិបាកនិងស្មុគស្មាញក្នុងការឆ្លងដែនរបស់ប្រជាពលរដ្ឋទាំងពីរឡើយគឺរក្សាភាពដើមមានន័យថាពីមុនច្រកតំបន់ម៉ាឡៃជាមួយថៃដំណើរការអោយចេញចូលយ៉ាងនោះវិញ។

សូមបញ្ជាក់ថា ច្រកទ្វារតំបន់ម៉ាឡៃបានបិទដំណើរការមិនឲ្យពលរដ្ឋទាំងប្រទេសចេញចូលចាប់តាំងពីការផ្ទុះនៃជំងឺកូវីដ១៩អនុញាតអោយតែរថយន្តដឹកទំនិញចេញចូលប្រមាណជាពីឆ្នាំមកហើយ។ ហើយក្នុងមួយរយៈកន្លងមកនេះ ច្រកនេះជាច្រកមួយដ៏សំខាន់ក្នុងការនាំទំនិញចេញចូលរវាងប្រទេសទាំងពីរពិសេសពីកម្ពុជានាំកសិផលមានដំឡូង ពោតជាដើម។ ឯថៃនាំទំនិញគ្រប់បែបយ៉ាងចូលមកកម្ពុជា៕
ដោយ ៖ អ.ពៅ




-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


