ព័ត៌មានជាតិ
ភ្លៀង៣ម៉ោងយប់មិញនៅព្រះសីហនុ ជន់លិចផ្ទះពលរដ្ឋ៣សង្កាត់
ភ្លៀងមួយមេធំនៅម៉ោង២យប់ទឹកភ្លៀងបានជន់លិចផ្លូវ និងផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងនៅក្នុងសង្កាត់ចំនួន៣ ក្នុងនោះសង្កាត់លេខ១ម្តុំឃ្លាំងលើ ទី២សង្កាត់លេខ២ ម្តុំស្រែត្រកួន និងទី៣សង្កាត់លេខ៤ ទឹកភ្លៀងជនលិចខ្លាំងនៅម្តុំអូរ២ និងអូរ៣ និងអូរ៤ ស្ថិតក្នុងក្រុង/ខេត្តព្រះសីហនុ។

ជំនន់ទឹកភ្លៀងនេះ បើតាមប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបាននិយាយថា មេឃបានចាប់ផ្តើមភ្លៀងនៅម៉ោងប្រហែល២យប់រំលងអាធ្រាត្រថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ មេឃបានភ្លៀងយ៉ាងខ្លាំងប្រមាណ៣ម៉ោងទើបរៀងថយបន្តិច ពោលរហូតដល់ម៉ោងប្រមាណ៥ភ្លឺ។ ករណីទឹកភ្លៀងជនលិចភូមិឋាននេះធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់លិចទឹកនេះសម្តែងការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ព្រោះពេញ១យប់ពួកគាត់មិនបានដេកពួននោះទេ។ ព្រឹកឡើងនាំគ្នាបាចទឹកនិងបោសសំអាតទឹកភក់។

ពាក់ព័ន្ធភ្លៀងលិចៗនេះ ប្រជាពលរដ្ឋបាននាំគ្នាថា វាជារឿងកើតឡើងដដែលៗនៅក្រុងព្រះសីហនុ ទោះបីជាកន្លងមកនិងក្នុងពេលបច្ចុប្បន្នអាជ្ញាធរក្រុងខេត្តបានបញ្ជូនគ្រឿងចក្ររួមទាំងមន្ត្រីចុះទៅកាយស្តារអូរ កែប្រព័ន្ធប្រឡាយដើម្បីបញ្ចៀសការជនលិចពីជំនន់ទឹកភ្លៀងនៅរដូវវស្សាក៏ដោយចុះ ។

ពាក់ព័ន្ធជំនន់ទឹកភ្លៀងនេះដែរ បើតាមក្រុមប្រជាពលរដ្ឋដែលរងគ្រោះបាននិយាយថា គាត់ឆ្ងល់ថាអូរប្រឡាយ បានកាយនិងស្តារអស់ហើយ ចុះហេតុអ្វីអោយតែមេឃភ្លៀងខ្លាំងតែបន្តិច ទឹកភ្លៀងតែងតែហូរជនលិចចូលផ្ទះពួកគាត់ ដោយកន្លែងខ្លះទឹកលិចចង់ត្រឹមដើមទ្រូង និងកន្លែងផ្ទះត្រឹមជង្គង់។ជាក់ស្តែងដូចជាករណីភ្លៀងយប់មិញអញ្ចឹង៕
អត្ថបទ៖ ស៊ុយ ចាន់ធា




-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


