ព័ត៌មានជាតិ
កម្ពុជា ត្រូវការថវិកាជាង ៤០ លានដុល្លារ ដើម្បីអភិរក្សសត្វដំរីអាស៊ីរយៈពេល ១០ ឆ្នាំខាងមុខ
នៅក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ប្រទេសកម្ពុជាមានតម្រូវការថវិកាប្រមាណជាង ៤០ លានដុល្លារអាមេរិក ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនៅកម្ពុជា។

ថ្លែងក្នុងឱកាសយុទ្ធនាការអន្ទាក់សូន្យនៅខេត្តកំពង់ធំ និងអបអរសាទរទិវាដំរីពិភពលោក នៅថ្ងៃទី ១២ ខែសីហានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា តាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនៅកម្ពុជា គឺត្រូវការថវិកាចំនួន ៤០,៥ លានដុល្លារអាមេរិក ដែលគម្រោងថវិកាទាំងនេះរំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

លោក បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន ជាមួយអង្គការដៃគូ បានខិតខំរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី ដោយនៅក្នុងរយៈពេល ១០ ឆ្នាំ គិតចាប់ពីឆ្នាំឆ្នាំ២០២០ ដល់ឆ្នាំ ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៧ ក្នុងនោះរួមមានទី១. ការកាត់បន្ថយការបាត់បង់ទីជម្រក, ទី២. អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ, ទី៣. ពង្រឹងការអនុវត្តច្បាប់, ទី៤. បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម, ទី៥. បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស, ទី៦. អប់រំផ្សព្វផ្សាយ និងទី៧. សិក្សាស្រាវជ្រាវនិងតាមដានត្រួតពិនិត្យចំនួនដំរីអាស៊ី។
លោកបានបន្តទៀតថា តាមរយៈផែនការសកម្មភាពនេះ ក្រសួងបរិស្ថាន និងអង្គការដៃគូ បានរកឃើញថា ដំរីចាប់ផ្តើមបង្ហាញវត្តមាននៅតំបន់មួយចំនួនឡើងវិញ ដូចជានៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាដើម។


គួរបញ្ជាក់ថា ចំនួនសត្វដំរីអាស៊ីនៅកម្ពុជា ត្រូវបានប៉ាន់ប្រមាណមានចន្លោះពី ៤០០ ទៅ ៦០០ ក្បាល នៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ និងភាគឦសាន្ត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានប្រមាណជាង ៧០ ក្បាល៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


