Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំបង្រៀនសាកល្បងការបញ្រ្ជាបចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សានៅខេត្តគោលដៅចំនួន ៣

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡាបានចាប់ផ្តើមបង្រៀនសាកល្បងការបញ្រ្ជាបខ្លឹមសារចំណេះដឹង ហិរញ្ញវត្ថុក្នុងកម្មវិធី សិក្សានៅតាមខេត្តគោលដៅចំនួន ៣ ដើម្បីឱ្យលោកគ្រូអ្នកគ្រូមានសមត្ថភាពពេញលេញ ក្នុងការបង្រៀនមុខវិជ្ជា នេះបន្តដល់សិស្សានុសិស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសចូលរួមពិនិត្យ ការបង្រៀនសាកល្បងការបញ្រ្ជាបខ្លឹមសារចំណេះដឹងហិរញ្ញវត្ថុក្នុងកម្មវិធី​សិក្សានៅតាមខេត្តគោលដៅចំនួន ៣ គឺ ខេត្តកំពង់ចាម ខេត្តកំពត និងខេត្តសៀមរាប កាលពីថ្ងៃទី១២សីហា លោកបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ និងជាប្រធានក្រុមការងារការបញ្រ្ជាបខ្លឹមសារ​ចំណេះដឹង​ហិរញ្ញវត្ថុនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការងារអក្ខរកម្មជាទូទៅទាក់ទងការរៀន និងបង្រៀនអក្សរ លេខនព្វន្ត គឺជាបរិវត្តកម្មដែលមានវិសាលភាពគ្របដណ្តប់ដល់អក្ខរកម្មហិរញ្ញវត្ថុ ពត៌មានវិទ្យា និងភាសាបរទេសជាដើម ក្នុងការឆ្លើយតបចំពោះបរិបទឧស្សាហកម្ម៤.០។

លោកបណ្ឌិតបានបន្តថា ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងបន្តកិច្ចសហការវិជ្ជមាន ជាមួយ​ក្រសួង-ស្ថាប័ន ដូចជាធនាគារជាតិនៃកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុដោយ ទី១- បានបញ្ជ្រាបខ្លឹមសារចំណេះដឹងហិរញ្ញវត្ថុលើ ៤មុខវិជ្ជា រួមមាន គណិតវិទ្យា សីលធម៌ពលរដ្ឋវិទ្យា បំណិនជីវិត​តាមមូលដ្ឋាន និងសេដ្ឋកិច្ច-គេហវិទ្យា ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២។

២- បានរៀបចំសៀវភៅគ្រូ ផ្នែកចំណេះដឹងហិរញ្ញវត្ថុ៣- បានបណ្តុះបណ្តាលគ្រូបង្គោលផ្នែកចំណេះដឹងហិរញ្ញវត្ថុមកពី ៣ខេត្ត គឺ ខេត្តកំពង់ចាម ខេត្តកំពត និងខេត្តសៀមរាប និង៤- បានបង្រៀនសាកល្បងការបញ្រ្ជាបខ្លឹមសារចំណេះដឹង​ហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សានៅតាមខេត្តគោលដៅ។

គួរបញ្ជាក់ថា ដើម្បីលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានចូលរួមក្នុងកម្មវិធីបង្រៀនសាកល្បង ក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារអប់រំផ្នែកហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជា និងធនាគារ ABA បានរៀបចំកម្មវិធីចែកសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ “ តោះ! និយាយពីលុយ ” និងសម្ភារផ្សេងទៀតដល់​សិស្សានុសិស្សទាំងអស់នៅសាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប និងសាលាគោលដៅដទៃទៀត៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ៣២ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៥០ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម