Connect with us

ព័ត៌មានជាតិ

ប្រជា​ពលរដ្ឋ​ប្រមាណ​១០០​នាក់ លើកគ្នា មក រារាំង​គ្រឿងចក្រ​មិន​ឲ្យ កាយ​ដីស្រែ​របស់​ពួកគាត់​នៅ​ចំណុច​អាង​ភាស​

បានផុស

នៅ

បាត់ដំបង ៖ ប្រជាពលរដ្ឋ​ដែល​មាន​ដីស្រែ​និង​លំនៅឋាន ចំណុច​អាង​ភាស ស្ថិតនៅ​ភូមិ គោក​ដូង ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ប្រមាណ​១០០​នាក់ ក្នុងចំណោម​ជាង​២០០​គ្រួសារ បាន​លើកគ្នា​មករា​រាំង មិនអោយ​គ្រឿង ចក្រ​បន្ត​កាយ​យក​អាចម៍ដី លើ​ស្រែ​របស់គាត់​បន្តទៀត កាលពី​ព្រឹក​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០២២ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា បានអោយដឹងថា ពួកគាត់​មកនេះ​គឺ​ប្រជាពលរដ្ឋ​មាន​ដីស្រែ និង លំនៅឋាន លើ​ខ្នង​អាង​ភាស និង រ៉​ប​មាត់​ស្ទឹង ទាំងអស់​ជិត​២០០០​ហិច​តា ដើម្បី​ជួយ​តវ៉ា អោយ​អាជ្ញាធរ បញ្ឈប់​គ្រឿង ចក្រ ក្រុមហ៊ុន​ឯកជន កាយ​ដីស្រែ​ពួកគាត់ យក​អាច​ន៍​ដី និង អោយ​អាជ្ញាធរ​ឆ្វៀល​ដី​ពួកគាត់ ដែល​រស់នៅ​និង អាស្រ័យ​ផល​តាំងពី​ឆ្នាំ ១៩៨៣​មក អោយបាន​កាន់កាប់​ស្របច្បាប់។

ប្រជាពលរដ្ឋ​ឈ្មោះ រ៉ើ​យ បានអោយដឹងថា គាត់​មាន​ដី​ភូមិ​ប្រមាណ​កន្លះ​ហិច​តា នៅ​រ៉​ប​មាត់​ស្ទឹង នៅ​ចំណុច អាង​ភាស​នេះ ដែល​អាជ្ញាធរ​ចែក​អោយ​តាំងពី​អំឡុង​ឆ្នាំ ១៩៨០ មក​ម្លេះ ដែល​ដី​នេះ​គឺជា​ដី ភូមិ​ចាស់ របស់​ដូនតា​គាត់​រស់នៅ​ត​ជំនាន់ មកហើយ។ អ្នកស្រី​បញ្ជាក់ថា បច្ចុប្បន្ននេះ គាត់​មាន​មុខរបរ រក​ក្តាម​ខ្យង ដើម្បី​ចិញ្ចឹម​កូន បីនាក់ ប្រចាំថ្ងៃ បើ​អាជ្ញាធរ​យក​ដី​របស់គាត់​នោះ ប្រាកដ ជា​គ្មាន​ទី ជម្រក​នោះទេ។

ជុំវិញ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ លោក ម៉ឹ​ល សុផល អភិបាលស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា អាជ្ញាធរ បានអោយ ក្រុមហ៊ុន ឯកជន ប្រើ​គ្រឿងចក្រ​កាយ តែ​លើដី​ដែល​ប្រជាពលរដ្ឋ មិន​អាស្រ័យ ផល​តែប៉ុណ្ណោះ ចំណែក​ដី​ប្រជាពលរដ្ឋ អាស្រ័យ​ផល​ជាក់ស្តែង​២២​គ្រួសារ​ស្មើនឹង​ជាង​៣០​ហិច​តា គឺ​មិនបាន​កាយ​នោះទេ គឺ​រង់ចាំ​ដោះស្រាយ ពេល​ក្រោយ ។ ចំណែក​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​ខ្នង​អាង​ភាស និង រ៉​ប​មាត់​ស្ទឹង​ជិត ២០០​គ្រួសារ​នោះ អាជ្ញាធរ​មិនទាន់មាន​គម្រោង​ណាមួយ​ឱ្យ​ប្រជាពលរដ្ឋ ចាកចេញ នៅឡើយ​ទេ៕

អត្ថបទ ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម