ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែប បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតថ្មីអាណត្តិទី ៥
រដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២នេះ បានរៀបចំសិក្ខាសាលាវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតថ្មីអាណត្តិទី ៥ នៃខេត្តកែប ក្រោមអធិបតីភាពលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដោយមានការចួលរួមពីលោក-លោកស្រីអភិបាលរងខេត្តលោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក-លោកស្រីក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាប់ឆ្នោតថ្មីជាច្រើនរូបផងដែរ។

សូមជម្រាបថា ទូទាំងខេត្តកែប មានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់សរុបចំនួន ៣១រូប(ស្រី ៦រូប) ក្នុងនោះ មានសមាសភាពមកពីគណបក្សប្រជាជនចំនួន ២៩រូប និងគណបក្សភ្លើងទានចំនួន ២រូប។

លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានលើកឡើងថា ចំពោះក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី គឺតម្រូវឲ្យចូលរួមក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិស សម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិថ្មីរបស់ខ្លួន ដើម្បីសម្រួលដល់ការងារនៅរដ្ឋបាលឃុំ-សង្កាត់ឲ្យបានល្អប្រសើរ។

ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវគោរពតាមតួនាទីភារកិច្ច និងបទដ្ឋានគតិយុត្តិ ដែលណែនាំសម្រាប់រដ្ឋបាលឃុំ-សង្កាត់ យកទៅអនុវត្តឲ្យបានពេញលេញ និងត្រឹមត្រូវ ទោះជាលោក-លោកស្រី ដែលបានជាប់ឆ្នោតមកពីគណបក្សណាមួយក៏ដោយ ចាំបាច់លោក-លោកស្រី ត្រូវប្រកាន់ភ្ជាប់នូវគោលនយោបាយសុខសន្តិភាព ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

លោកបណ្ឌិត បានបន្ថែមទៀតថា លោក-លោកស្រី ត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា និងច្បាប់ ដែលបានប្រគល់សិទ្ធិអំណាច ធនធាន និងការសម្រេចចិត្តក្នុងកិច្ចការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្រេចចិត្ត ក្នុងការអភិវឌ្ឍជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ម្យ៉ាងវិញទៀតមុខងារ និងធនធានជាច្រើន ត្រូវបានប្រគល់មករដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់សេវាសាធាណៈឲ្យទាន់ពេលវេលា និងរហ័សនៅកំរិតរដ្ឋបាលនីមួយៗ ជាពិសេសរដ្ឋបាលឃុំ-សង្កាត់ ដែលនៅជិតប្រជាពលរដ្ឋបំផុត។
លោកបានបន្តថា វគ្គបណ្តុះបណ្តាលតម្រង់ទិស ដែលរៀបចំដោយសាលាជាតិរដ្ឋបាលមួលដ្ឋាន នៃក្រសួងមហាផ្ទៃនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់លោក-លោកស្រី ជាសមាជិកសមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលទើបនឹងជាប់ឆ្នោតថ្មីក្នុងអាណត្តិទី ៥នេះ។ ដូចនេះសូម លោក-លោកស្រី ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស ដើម្បីជាពុទ្ធិក្នុងការវត្តការងារនៅរដ្ឋបាលរបស់ខ្លួន ប្រកបដោយឆន្ទៈ ការគោរពនូវតួននាទី ភារកិច្ចឲ្យបានល្អប្រសើរ៕
អត្ថបទ៖ សេង ណារិទ្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


