ព័ត៌មានជាតិ
រដ្ឋបាលរាជធានីជំរុញឲ្យអភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធ បន្តចលនាប្រជាពលរដ្ឋអោយទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដុសជំរុញអោយបានលឿននិងគ្រប់គ្នា
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការជម្រុញអោយអភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតធ្វើយ៉ាង បន្តចលនាប្រជាពលរដ្ឋអោយពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩អោយបានលឿននិងគ្រប់គ្នា ពិសេសការចាក់ដូសទី៥ ខណៈដែលជំងឺកូវីដ-១៩ ហាក់ដូចជាមានការកំរើកឡើងវិញ។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ,អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធនារសៀលថ្ងៃទី១៦ ខែសីហាឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ជំងឺកូវីដ-១៩ ជាជំងឺរាតត្បាតដែលមានលក្ខណៈកាចសាហាវ ដោយនៅរាជធានីភ្នំពេញ ជំងឺនេះបានសម្លាប់មនុស្ស និងឆ្លងរាលដាលខ្លាំងផងដែរ។ ប៉ុន្តែដោយសារឥទ្ធិពលនៃការវ៉ាក់សាំងទើបមិនធ្វើអោយមនុស្សស្លាប់ច្រើននោះទេ។ ដូច្នេះទេ លោកជម្រុញអោយអភិបាលខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀតធ្វើយ៉ាង បន្តចលនាប្រជាពលរដ្ឋអោយពួកគាត់ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩អោយបានលឿននិងគ្រប់គ្នា ពិសេសការចាក់ដូសទី៥ ខណៈដែលជំងឺកូវីដ-១៩ ហាក់ដូចជាមានការកំរើកឡើងវិញ។ លោកបន្ត ជម្រុញអោយអភិបាលខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងអោយបានច្បាស់លាស់ ជាមួយនិងការដាក់ផែនការចាក់វ៉ាក់សាំង ទៅដល់សហគមន៍ក្រីក្រ ដល់វត្តអារាម សាលារៀននិងដល់តាមរោងចក្រផងដែរ។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា នៅរាជធានីភ្នំពេញ ខណៈជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង ប្រជាពលរដ្ឋបានសម្រុកនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងយ៉ាងច្រើនកកកុញ ទៅទីតាំងទាំង៤១ដែលយើងបានរៀបចំ។ តែសម្រាប់ពេលនេះ ការទៅទទួលការចាក់វ៉ាក់សាំងមានការថយចុះ បើទោះបីយើងមានការផ្សព្វផ្សាយ និងរហូតដល់ក្រុមការងារស្ពាយវ៉ាក់សាំងទៅចាក់ដល់ខ្នងផ្ទះ ដល់វត្តអារាម ក៏ដោយ ដែលកិច្ចការងារនេះយើងត្រូវរួមគ្នា ដើម្បីធ្វើយ៉ាងណាជំរុញអោយពួកគាត់ស្ម័គ្រចិត្តទៅទទួលការចាក់វ៉ាក់សាំងដុសជំរុញនេះអោយបានគ្រប់គ្នា៕
ដោយ ៖ ស្រីរ័ត្ន







-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


