ព័ត៌មានជាតិ
ស្តាប់ពលរដ្ឋនៅទីក្រុងភ្នំពេញ និយាយពីការទុកដាក់សំរាម
ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញហាក់មានការយល់ដឹងពីការរក្សាទុកដាក់សំរាមមិនថាតែនៅតាមផ្ទះ ឬនៅតាមទីសាធារណៈ ក៏ដូចជានៅតាមតូបលក់ដូរផ្សេងៗ។

អ្នកស្រី ព្រីញ សុខា រស់នៅសង្កាត់បឹងកេងកង ២ បានឲ្យដឹងថា ការទុកដាក់សំរាមមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ពលរដ្ឋរូបនេះបន្តថា ឡានសំរាមតែងតែមកប្រមូលជារៀងរាល់ថ្ងៃ បើទោះបីពេលខ្លះមានភាពយឺតយ៉ាវបន្តិច ប៉ុន្តែនៅតាមមុខផ្ទះពលរដ្ឋមួយចំនួនមានធុងទុកដាក់សំរាម ហើយក៏មានការវេចខ្ចប់ទុកដាក់បានត្រឹមត្រូវ។
ឃើញឥរិយាបថផ្លាស់ប្តូរនេះ អ្នកស្រី ព្រីញ សុខា ចង់ឲ្យប្រជាពលរដ្ឋគួរតែរក្សាទម្លាប់បែបនេះជាប់ជាប្រចាំ ដើម្បីរក្សាបរិស្ថានស្អាតនាំសុខភាពល្អទាំំងអស់គ្នា។

លោក លឿ បូនីន ពលរដ្ឋម្នាក់ទៀតនៅក្នុងខណ្ឌ ៧ មករា បានឲ្យដឹងដែរថា តំបន់ដែលលោករស់នៅឃើញថាប្រជាពលរដ្ឋមានការទុកដាក់សំរាមបានល្អខ្ទង់ ៩០ ភាគរយ។ នៅពេលពលរដ្ឋមានស្មារតីភ្ញាក់រលឹកបែបនេះ បានកាត់បន្ថយការចោលសំរាមពាសវាលពាសកាលឥតសណ្តាប់ធ្នាប់ខុសពីមុន។
«តួយ៉ាងដូចខ្ញុំពេលលក់ដូរតូបនៅមុខផ្លូវ ខ្ញុំតែងតែចងរៀបចំទុកសម្រាម មិនឲ្យបោះរប៉ាត់រប៉ាយនោះទេ ហើយពេលខ្លះអ្នកទិញហែកសំរាមបោះចោល ខ្ញុំតែងរើសបោសសំអាតចេញឲ្យមានរបៀបរាបរយ»។ នេះជាការបន្ថែមរបស់លោក លឿ បូនីន។

លោកស្រី ជួប ចន្ទី ដែលមានលំនៅក្នុងសង្កាត់បឹងកេងកង៣ អះអាងថា បច្ចប្បន្ននេះប្រជារដ្ឋមានការយល់ដឹងច្រើនពីការរក្សាសំរាម ដែលធ្វើទីសាធារណៈស្អាត គ្មានសំរាមរញ៉ែរញ៉ៃដូចមុន នាំឲ្យប៉ះពាល់ដល់សុខភាព។
ស្របពេលដែលអាជ្ញាធរតែងតែចុះណែនាំ ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ក្រៅពីធ្វើឲ្យកន្លែងរស់នៅស្អាត មិនបង្កកកស្ទះតាមមាត់លូ ឆ្លងមេរោគនានាប្រឈមមុខនឹងជំងឺច្រើន ហើយក៏ជាមុខមាត់ជាតិទាំំងអស់គ្នាផងដែរ៕
អត្ថបទ៖ ថាវរី

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ