Connect with us

ព័ត៌មានជាតិ

ធនាគារ អេស៊ីលីដា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅជីវប្រវត្តិរបស់ធនាគារអេស៊ីលីដាភាគទី ២របស់ខ្លួន

បានផុស

នៅ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ភី អិ​ល​ស៊ី កាលពី​រាត្រី​ថ្ងៃទី​ ១៦ ​ខែសីហា​ ឆ្នាំ ២០២២ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅ ជីវប្រវត្តិរបស់ធនាគារអេស៊ីលីដាភាគទី ២ របស់ខ្លួន​ដែលមាន​ឈ្មោះថា Beyon Border,Beyon Banking​ ក្រោយពី​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​លើ​វិស័យ​ហិរញ្ញវត្ថុ​និង​ធនាគារ​រួចមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សៀវភៅ​ ជីវប្រវត្តិ​របស់​ធនាគា​រ​អេស៊ីលីដា​ភាគ​ទី ​២​ នៅ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​ធនាគារ​អេស៊ីលីដា បណ្ឌិត អ៉ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី​បាន​មា​ប្រសាសន៍ថា ​នេះ​គឺជា​សៀវភៅ​ទី ​២ ​ហើយ​ដែល​ធនាគារ​អេស៊ីលីដា​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ដែល​សៀវភៅ​ទី​ ១ ​មាន​ឈ្មោះថា​ ពេលដែល​គ្មាន​សាច់ប្រាក់​គ្រប់គ្រាន់​ ឬ​When there was no money ដែល​បាន​ផ្សព្វផ្សាយ​នៅ​ទីក្រុង​ញូយ៉ក​សហរដ្ឋអាមេរិក​ ដែល​និយាយ​ពី​តាំងពី​កកើត​របស់​អេស៊ីលីដា​រហូតដល់​ឆ្នាំ​ ២០០៣​។

​បណ្ឌិត អ៉ិន ចាន់នី បាន​បន្តថា ការដាក់​ចំណងជើង When there was no money នេះ​ដែល​នៅពេលនោះ​នៅ​មិនទាន់មាន​សាច់ប្រាក់​គ្រប់គ្រាន់​ទេ​ គឺ​វា​ជា​ដំណើរ​ការកសាង​ស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​ ដោយពេល​នោះ​មិនមាន​ប្រើប្រាស់​ឥណទាន​ច្រើន​ទេពី​ទសវត្ស​ឆ្នាំ​ ៩០​ មកដល់​ឆ្នាំ​ ២០០៣​។ បណ្ឌិត អ៉ិន ចាន់នី បាន​បន្តទៀតថា​ ចាប់តាំងពី​ពេលនោះ​មក​វិស័យ​ហិរញ្ញវត្ថុ​បាន​រីកចម្រើន ​និង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ទើប​ធនាគារ​រៀបចំ​ឱ្យមាន​ការរៀបចំ​បោះ​ពុ​ម្ព​សៀវភៅ​ភាគ​ទី​ ២​ ដែលមាន​ឈ្មោះថា BeyondBorder,Beyon Banking ឬ​ហួស​ពី​ព្រំដែន​កម្ពុជា​ហួស​ពី​វិស័យ​ហិរញ្ញវត្ថុ​ទៅទៀត​។

​បណ្ឌិត អ៉ិន ចាន់នី បាន​ពន្យល់ថា​ ពាក្យ​ថា​ហួស​ពី​ព្រំដែន​កម្ពុជា​នេះ​ ដោយសារ​នៅ​ឆ្នាំ​ ២០០៥​ ជា​ឆ្នាំ​ដែលមាន​ការរីកចម្រើនជាខ្លាំង ​ក្នុង​វិស័យ​ធនាគារ​ដោយ​យើង​បានចាប់ផ្តើម​ពង្រីក​ខ្លួន​ទៅកាន់​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន​ដូចជា​ឆ្នាំ​ ២០០៨ ​បាន​ពង្រីក​ទៅ​ប្រទេស​ឡាវ និង​ឆ្នាំ ​២០១៣​ ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​។ ​ចំណែក​ពាក្យ​ថា​ ហួស​ពី​វិស័យ​ហិរញ្ញវត្ថុ​ទៅទៀត​វិញ​ គឺ​សំដៅ​ទៅលើ​ធនាគារ​បានចាប់ផ្តើម​លើ​វិស័យ​ទីផ្សារ​មូល​ប​ត្រ​ឬ​ជួញដូរ​ភាគហ៊ុន​។

​បណ្ឌិត អ៉ិន ចាន់នី បាន​បន្ថែមថា ​សៀវភៅ​ទី​ ១ ​កន្លង​ទៅ បាន​បើកឱកាស​ជា​បទពិសោធន៍​ផ្នែក​វិស័យ​ធនាគារ​ដល់​បណ្តា​ប្រទេស​នៅក្នុង​សាកលលោក​ប្រមាណ​ ៣០​ ប្រទេស​មកពី​ទ្វីបអាមេរិក ម​ជ្ឈឹ​ម​បូព៌ា ​និង​ទ្វីបអាហ្វ្រិក​ ដែល​បានមក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ​ធនាគារ​អេស៊ីលីដា​។

​បណ្ឌិត អ៉ិន ចាន់នី បាន​បញ្ជាក់ថា ​ចំណែក​សៀវភៅ​ទី​ ២​ នេះ​វិញ​ ក៏​មិន​ខុសពី​សៀវភៅ​ទី ​១ ​ដែរ​ ដោយ​វា​ផ្តល់​សារសំខាន់​សម្រាប់​និស្សិត​សិក្សា​ក្នុង​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​នៅក្នុង​សាកលលោក​ ដែល​បានមក​សិក្សា​នៅ​កម្ពុជា​រួមទាំង​អាជ្ញាធរ​និយ័តកម្ម​នៅក្នុង​វិស័យ​ធនាគារ ​និង​ហិរញ្ញវត្ថុ​ប្រទេស​ដទៃ​ផង​។​ ជាងនេះទៀត ​សៀវភៅ​នេះ​ផ្តល់​ចំណេះ​ជំនាញ​ និង​បទពិសោធន៍​ដល់​ការសិក្សា​និង​សាជីវកម្ម​នៅក្នុង​សាកលលោក​ ដែល​បានមក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​វិទ្យាស្ថាន​ផងដែរ​។

​បណ្ឌិត អ៉ិន ចាន់នី បាន​បន្ថែម​ឱ្យដឹងថា​សៀវភៅ​នេះ​ បាន​បោះពុម្ព​ប្រមាណ​ ៣ ​ម៉ឺន​ក្បាល​ នៅ​រោង​ពុម្ព​មួយ​នៅ​ប្រទេស​អា​ម្លឺ​ម៉​ង់​ តាម​អត្រា​មិនមែនជា​ពាណិជ្ជកម្ម​ដោយ​ចំណាយ​ថវិកា ​៦០​ ម៉ឺន​ដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា​ផង​ និង​នៅលើ​សាកលលោក​ផង​ ហើយ​ក្នុងករណី​អ្នក​ដែលមាន​បំណង​ចង់​ជាវ​សៀវភៅ​នេះ​ អាច​ទៅរក​ទិញ​បាន​នៅ​អា​ម៉ា​ហ្សូ​ន​។

​ចំណែក លោក ស្រី Heather A. ClarK ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​ដែលមាន​ឈ្មោះថា BeyondBorder,Beyon Banking​ នេះ​បាន​មានប្រសាសន៍ថា ​សៀវភៅ​នេះ​ លោកស្រី​បាន​ចំណាយពេល​ក្នុងការ​សរសេរ​រយៈពេល​ ២ ​ឆ្នាំកន្លះ ​ដែល​ផ្តោតទៅលើ​វិស័យ​ធនាគារ​ និង​ពាក់ព័ន្ធ​នឹង​វិស័យ​ច្បាប់ ធនាគារ​និង​ហិរញ្ញវត្ថុ​ជាច្រើន​។ លោកស្រី​បាន​បន្តថា ​សៀវភៅ​នេះ​បានផ្តល់​គុណប្រយោជន៍​ជាច្រើន​ដល់​សាធារណជន​ដោយសារ​សៀវភៅ​នេះ​ មាន​សរសេរ​ក្នុង​វិស័យ​ស៊ីជម្រៅ​ពាក់ព័ន្ធ​ទៅនឹង​ប្រព័ន្ធ​ច្បាប់​ និងធនាគារ​ជាច្រើន​ ដើម្បីឱ្យ​មហាជន​បាន​ជ្រួតជ្រាប​ពី​ការវិវត្តន៍​នៃ​វិស័យ​ហិរញ្ញវត្ថុ​។

​ពាក់ព័ន្ធ​វិស័យ​ធនាគារ​នៅ​កម្ពុជា​ លោកស្រី​បាន​លើកឡើងថា ​វិស័យ​ធន​គារ​នៅ​កម្ពុជា​មានការ​រីកចម្រើន​ដែល​សបញ្ជាក់​ឱ្យឃើញ​តាមរយៈ​កំណើនសេដ្ឋកិច្ច​ហើយ​ម្យ៉ាងទៀត​វិស័យ​ច្បាប់​ទាក់ទិន​នឹង​ធនាគារ​ក៏​ចាប់ផ្តើម​មានការ​អភិវឌ្ឍ​ន៍​ជាប្រចាំ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម