ព័ត៌មានជាតិ
អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ ត្រូវដកតំណែង ករណីដើរលក់ក្របខណ្ឌនគរបាល
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដកអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់ពីតំណែង ដោយសារមន្ត្រីរូបនេះបានដើរសន្យាលក់ក្របខណ្ឌនគរបាល។ ប៉ុន្តែសម្តេចក្រឡាហោមមិនបានបញ្ចេញឈ្មោះ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលត្រូវបានដកតំណែងនោះទេ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃ១៨ សីហា សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា៖ “មន្ដ្រីថ្នាក់អនុរដ្ឋលេខាធិការម្នាក់ ខ្ញុំស្នើទៅសម្ដេចតេជោដកចេញ ដោយសារដើរសន្យាគេតែម្ដង ខ្ញុំមិនហែកកេរ្តិ៍ទេ អាហ្នឹងត្រូវអារកាត់ធ្វើ បើមិនអ៊ីចឹងទេ ដើរសន្យាលក់ក្របខណ្ឌ អាហ្នឹងអត់បានទេ។ យើងកំពុងធ្វើកំណែទម្រង់នគរបាល ដើម្បីឈានទៅដល់មានគុណភាព ប្រសិទ្ធិភាព ដើម្បីបម្រើប្រជាពលរដ្ឋ”។
សម្ដេចក្រឡាហោម បានឱ្យដឹងទៀតថា៖ “មានអ្នកចង់ធ្វើប៉ូលិសច្រើនណាស់ រួចនាំគ្នារត់ការដើម្បីចូលធ្វើប៉ូលិស ហើយផ្ដល់ថវិកាឲ្យគេជាមុន ១ ម៉ឺនដុល្លារ ឬ ៣ ម៉ឺនដុល្លារ រួចហើយសន្យាថា ឆ្នាំក្រោយនឹងបានចូលធ្វើប៉ូលិស”។

សម្តេចក្រឡាហោម ស ខេង បានសម្តែងការហួសចិត្តចំពោះអ្នកជឿទុកចិត្តគេ ដើម្បីបានចូលធ្វើប៉ូលិស។ សម្ដេចក្រឡាហោមបានបញ្ជាក់ទៀតថា ទោះបីជាសម្ដេចជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏គ្មានសិទ្ធិចុះហត្ថលេខាផ្ដល់ក្របខណ្ឌ ដោយគ្មានការប្រឡងនោះទេ។ សម្ដេចគ្រាន់តែមានសិទ្ធិអនុញ្ញាតឱ្យចូលប្រឡង ប៉ុន្ដែប្រឡងជាប់ ឬមិនជាប់ គឺលើខ្លួនឯង សម្ដេចគ្មានសិទ្ធជួយឡើយ។
សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ការប្រឡងជ្រើសរើសក្របខណ្ឌនគរបាល បើគ្មានតម្លាភាព គឺគ្មានន័យ ហើយបញ្ហាទាំងនេះសម្ដេចក៏បានយកចិត្តទុកដាក់បំផុត ដើម្បីពង្រឹងគុណភាព នៃការប្រឡងជ្រើសរើសក្របខណ្ឌនគរបាល។ សម្តេចក្រឡាហោម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាទាំងនេះ កុំឲ្យចាញ់បោកគេតទៀត៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


