ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ឆ្នាំនេះ ជាខួបលើកទី ៥៥ឆ្នាំ នៃចំណងការទូតរវាងកម្ពុជា-វៀតណាម
លោកជំទាវ ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ឆ្នាំនេះជាខួបលើកទី ៥៥ឆ្នាំ នៃចំណងការ ទូតរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិរបស់សម្តេចតេជោ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលអនុញ្ញាតឲ្យលោក ឡេ ហាយជុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា កាលពីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២។

លោកជំទាវ បានសម្តែងនូវសេចក្តីរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាមិត្តភាព និងផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលឆ្នាំនេះជាខួបលើកទ ៥៥ឆ្នាំ នៃចំណងការទូតរវាងប្រទេសទាំងពីរ និងខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិ របស់សម្តេចតេជោ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក ឡេ ហាយជុង បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងនូវការកោតសសើរចំពោះកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសការគ្រប់គ្រងបានយ៉ាងល្អប្រសើរ ដែលឈានមុខគេក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងបានស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស និងបានគោរពជម្រាបជូនលោកជំទាវ ពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីលើកស្ទួយទំនាក់ទំនង និងសាមគ្គីភាពរវាងបក្ស និងបក្ស រដ្ឋ និងរដ្ឋ ប្រជាជន និងប្រជាជន ធ្វើឲ្យទំនាក់ទំនងកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត។

លោកជំទាវ ម៉ែន សំអន ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ឡេ ហាយជុង ក្នុងឱកាសនេះពិតជាមានសារៈ សំខាន់ ក្នុងការពង្រឹង និងពង្រីកនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង រវាងគណបក្ស រដ្ឋាភិបាល ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងនូវទំនាក់ទំនង នៃគណៈទាក់ទងរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
លោកជំទាវ បានបន្តទៀតថា «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» គឺបានបង្ហាញអំពីទំនាក់ទំនងដ៏ល្អ មិនគ្រាន់តែនាំមកនូវការអភិវឌ្ឍប្រទេសទាំងពីរប៉ុណ្ណោះទេ គឺបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលលោក៕
អត្ថបទ៖ វិមាន
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


