Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ស្នើឱ្យ​អាជ្ញាធរ​ជួយ​កែ​អក្ខរាវិរុទ្ធ​នៅ​លើ​ផ្លាក​តាម​ដងផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​ព្រះសីហនុ​ផង

បានផុស

នៅ

ប្រជាពលរដ្ឋ​បានស្នើ​ឱ្យ​អាជ្ញាធរ​ពិសេស​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ជួយ​កែ​អក្ខរាវិរុទ្ធ​ដែល​សរសេរ​នៅលើ​ផ្លាក​សំគាល់​នានា​តាម​ដងផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ទៅ​ព្រះសីហនុ​ផង​ព្រោះ​មាន​ខុស​អក្សរ​ច្រើនណាស់​។

ប្រជាពលរដ្ឋ​បាន​លើកឡើងថា​ ជាក់ស្តែង​ផ្លាក​សំគាល់​មួយ​នៅត្រង់ចំណុច​ច្រកចូល​ធំ​ផ្លូវជាតិ​លេខ​៤​បាន​សរសេរ​អក្សរ​ខុស​ដោយ​នៅលើ​ផ្លាក​នោះ​សរសេរថា​« ហាម​យានយន្ត​ដឹកទំនិញ​ធុន​ធំ​បត់​ឆេង»​។

ប្រជាពលរដ្ឋ​បាន​បន្តទៀត​ថា មិនមែន​ឆេង​ទេ​ពាក្យ​ត្រឹមត្រូវ​គឺ​« ហាម​យានយន្ត​ដឹកទំនិញ​ធុន​ធំ​បត់​ឆេ្វង​»​ ដែល​ការសរសេរ​បែបនេះ​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​អក្សរសាស្ត្រ​ខ្មែរ​ដែល​ជា​ឌួង​ព្រឹង​របស់​ជាតិ​ដ៏​ផូរផង់​របស់​ខ្មែរ​យើង​ព្រោះថា​ផ្លូវ​ល្បឿន​លឿន​នេះ​នៅពេលដែល​ដាក់ឱ្យ​ដំណើរការ​នឹងមាន​ប្រជាពលរដ្ឋ​ខ្មែរ​និង​បរទេស​ជាច្រើន​ធ្វើដំណើរ​តាម​ដងផ្លូវ​នេះ​។​ដូចនេះ​សូមឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​មេ​ត្តា​ជួយ​កែសម្រួល​ឱ្យបាន​ត្រឹមត្រូវ​ផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​នេះ​ តប​ទៅតាម​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជូន​ដែល​បាន​លើកឡើងថា​ ក្នុង​អន្តរ​ការដែល​ផ្លូវ ល្បឿន​លឿន​នៅ​មិនទាន់​ដាក់ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ ក្រុមការងារ​គម្រោង កំពុង​ខិតខំ បង្ហើយ​ការងារ​សាងសង់​បំពាក់​បរិក្ខារ និង​ធ្វើការ​កែសម្រួល​លើ​រាល់​កំហុសឆ្គង ដែល​នៅ​សេសសល់ ជា​បន្តបន្ទាប់ ដើម្បី​ធានា​ពេល​ដំណើរការ ឱ្យមាន​ភាពរលូន និង​ស័ក្ដិសម​ជា​ផ្លូវ​ល្បឿន​លឿន​ដំបូងបង្អស់​របស់​កម្ពុ​ជា​។

ប្រសិនបើ​មាន​កំហុស​ឆ្គង​សូម​បងប្អូន​មេត្តា​រាយការណ៍ រាល់​កំហុស​ដែល​កើតមាន ក្នុង​ន័យ​ស្ថាបនា មកកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន https://www.facebook.com/mpwt.gov.kh

ឬ​តាម កម្មវិធី Road Care Mobile App ដែល​អាច​ទាញយក​ពី App Store play store ឬ https://roadcare.mpwt.gov.kh​។​

​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួង​សា​ធារ​ណការ​និង​ដឹក​ជ​ញ្ជូន​ធ្លាប់បាន​លើកឡើងថា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​នេះ​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ខែតុលា​ឆ្នាំ​២០២២​ខាងមុខនេះ​ដោយ​មិន​យក​ថ្លៃ​សេវា​រយៈពេល​១​ខែ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​បើក​សាកល្បង​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​នេះ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥២ នាទីutes មុន

សម្ដេចហ៊ុន សែន ៖ ខ្ញុំ​មិន​ចង់​ឃើញ​ការ​ប្រយុទ្ធ​ណា​មួយ​កើត​ឡើង​ទេ តែខ្ញុំគាំទ្រ​ការ​សម្រេច​​ររបស់ដ្ឋាភិបាល ក្នុងការបញ្ជូន​ទ័ព​និង អាវុធធុនធ្ងន់​ទៅ​កាន់​ព្រំដែន

ព័ត៌មានជាតិ១ ម៉ោង មុន

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង ប្រកាស​ផ្ដល់​អាហារូបករណ៍ ៦៦៥កន្លែង ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​ឧបត្ថម្ភប្រាក់​ប្រចាំ​ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

សព​ទាហាន​ដែលប៉ះទង្គិច​មួយ​ទាហាន​ថៃ​ បាន​ដឹក​យក​ទៅដល់​លំនៅ​ឋាន​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឆ្នាំនេះតម្លៃផ្លែទុរេន ក្នុងខេត្តបាត់ដំបង ទម្ងន់ ចាប់​ពី​ ៣ គីឡូក្រោមឡើងទៅ ត្រូវ​ទីផ្សារ​នាំ​ចេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

សព​ទាហាន​ដែលប៉ះទង្គិច​មួយ​ទាហាន​ថៃ​ បាន​ដឹក​យក​ទៅដល់​លំនៅ​ឋាន​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេច យ៉ន សេងយៀត នឹងធ្វើដំណើរធម្មយាត្រាថ្មើរជើងតាមជួរភ្នំក្រវាញ ៣២ថ្ងៃ ដើម្បីពុទ្ធសាសនា និងបរិស្ថាន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កូវីដនៅថៃធ្ងន់ធ្ងរ! សប្តាហ៍មុនឆ្លងជាង ៦ម៉ឺនករណី និងស្លាប់ ៨នាក់ទៀត

សេដ្ឋកិច្ច១២ ម៉ោង មុន

ម្ចាស់ចម្ការទុរេនសំឡូតខ្លះ រំពឹងខុស គិតថាឆ្នាំនេះបានទិន្នផលខ្ពស់

Sokha Hotels

ព័ត៌មានពេញនិយម