ជីវិតកម្សាន្ដ
បវរកញ្ញា Rachel Gupta ប្រកាសលាលែងតំណែង MGI ឯស្ថាប័នសុំយកមកុដវិញឆាប់ៗ
អ្នកគាំទ្រវិស័យរាជិនីសម្រស់ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីស្ថាប័ន Miss Grand International បានប្រកាសពីបវរកញ្ញា Rachel Gupta សម្រេចបោះបង់តំណែងជាម្ចាសជ័យលាភីឯកឆ្នាំ២០២៤ ដោយលើកថា មិនគោរពតាមសន្យា ខណៈភាគី MGI បានច្រានចោលវិញដោយអះអាងថា នាងមិនអាចបំពេញភារកិច្ចដែលបានកំណត់ ហើយបដិសេធមិនទៅប្រទេសហ្គាតេម៉ាឡា។

យោងតាមការចុះផ្សាយពី thethaiger នៅថ្ងៃទី២៨ ខែឧសភា ដោយដកស្រងនូវសាររបស់រាជិនីសម្រសវ័យ២១ឆ្នាំបានបង្ហោះតាមរយៈ Instagram ផ្ទាល់ខ្លួនថា ការឈ្នះតំណែងនេះគឺជាសុបិនមួយដែលបានក្លាយជាការពិត។ មោទនភាពក្នុងការតំណាងប្រទេសនិងបង្កើតប្រវត្តិសាស្ត្រ ប៉ុន្តែប៉ុន្មានខែបន្ទាប់ពីចូលកាន់តំណែង នាងបានប្រឈមមុខនឹងការសន្យាដែលមិនបានបំពេញការអនុវត្តមិនត្រឹមត្រូវ និងបរិស្ថានពុល រញ៉េរញៃ រហូតដល់នាងមិនអាចទ្រាំទ្រនឹងភាពស្ងៀមស្ងាត់ទាំងនេះបានទៀតទេ។
បវរកញ្ញាជនជាតិឥណ្ឌារូបនេះបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមិនមែនជាការងាយស្រួលនោះទេ។ ព័ត៌មានលម្អិតនឹងត្រូវបានបង្ហាញតាមរយៈវីដេអូឆាប់ៗនេះ។ ពេលនេះ Rachel សុំការអាណិតអាសូរ និងការយោគយល់របស់អ្នករាល់គ្នា រួមទាំងការគាំទ្រ សម្រាប់ជំហានបន្ទាប់របស់នាង។
ក្នុងសំណេរដ៏វែងអន្លាយនោះដែរ នាង Rachel ក៏បានសុំទោសអ្នកគាំទ្រជុំវិញពិភពលោក ប្រសិនបើព័ត៌មានមួយនេះបានធ្វើឲ្យអ្នកគាំទ្រវិស័យសម្រស់ខកចិត្ត នាងសូមបញ្ជាក់ម្តងទៀតថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវសម្រាប់មួយនិងអស់រយៈពេលជាយូរហើយ។
ដោយឡែក ងាកទៅកាន់ស្ថាប័ន Miss Grand International ក៏បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ស្ថាប័នសូមប្រកាសពីការបញ្ចប់តំណែង Miss Grand International 2024 របស់បរកញ្ញា Rachel Gupta ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារនាងអសមត្ថភាពក្នុងការបំពេញភារកិច្ចដែលនាងបានកំណត់។ ការចូលរួមនៅក្នុងគម្រោងខាងក្រៅដោយគ្មានការយល់ព្រមជាមុនពីស្ថាប័ន និងការបដិសេធមិនចូលរួមក្នុងការធ្វើដំណើរដែលបានគ្រោងទុកទៅប្រទេសហ្គាតេម៉ាឡា។
ជាលទ្ធផល ស្ថាប័នបានសម្រេចដកតំណែងនាងជាបន្ទាន់! លោកស្រី Rachel Gupta នឹងមិនត្រូវបានអនុញ្ញាតឲ្យប្រើឈ្មោះជាម្ចាស់មកុដ និងលែងពាក់ព័ន្ធ MGI ទៀតហើយ។ ដូច្នេះ ពួកយើងស្នើសុំឲ្យប្រគល់មកុដនេះទៅទីស្នាក់ការកណ្តាល MGI ក្នុងរយៈពេល ៣០ រាប់ចាប់ពីថ្ងៃចាប់ពីថ្ងៃប្រកាសដំណឹងនេះតទៅ។
សូមជម្រាបជូនថា Rachel Gupta ជារាជិនីសម្រស់វ័យ ២១ ឆ្នាំ តំណាងឲ្យប្រទេសឥណ្ឌា កើតនៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០០៤ នៅ Patiala រដ្ឋ Punjab ។ ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត និងភាសាបរទេសល្អ នាងបានបង្កើតប្រវត្តិសាស្ត្រជាជនជាតិឥណ្ឌាដំបូងគេ ដោយឈ្នះមកុដ Miss Grand International ឆ្នាំ២០២៤ យ៉ាងភ្លូកទឹកភ្លូកដី៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជោគជ័យលើអាជីព តែជីវិតគូតារាជើងចាស់ Choi Jung Woo បរាជ័យដ៏អាថ៌កំបាំង

-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ