ព័ត៌មានជាតិ
កម្ពុជាដាក់ឱ្យប្រើ បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត អាចកំណត់អត្តសញ្ញាណប្រភេទឈើ បានរហ័ស
កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិមិត្ត ឈ្មោះថា “WoodAI” ដើម្បីគាំទ្រដល់រោងចក្រកាត់ដេរ និងវិស័យវាយនភ័ណ្ឌ ក្នុងការកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិនៅកម្ពុជាតាមរយៈចង្វាក់ផលិតកម្មរបស់ខ្លួន។

ថ្លែងក្នុងពិធីសម្ពោធជាផ្លូវការ នៅរសៀលថ្ងៃទី ២៥ ខែសីហានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបាន មានប្រសាសន៍ថា កម្មវិធី WoodAI អាចកំណត់អត្តសញ្ញាណប្រភេទឈើបានរហ័ស និងអាចគាំទ្រដល់រោងចក្រកាត់ដេរបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាកង្វះព័ត៌មានជុំវិញប្រភពជីវម៉ាសដែលពួកគេប្រើប្រាស់។ កម្មវិធីនេះអាចកំណត់អត្តសញ្ញាណប្រភេទឈើដោយប្រើទូរសព្ទដៃទំនើប និងកញ្ចក់ម៉ាក្រូ នៅច្រកចូលនៃរោងចក្រដើម្បីជួយរោងចក្រក្នុងការត្រួតពិនិត្យមើលដើម្បីធានាថា ប្រភេទឈើដែលពួកគេប្រើសម្រាប់ផលិតជាថាមពលក្នុងខ្សែសង្វាក់ផលិតកម្ម អនុលោមតាមគោលការណ៍របស់ក្រុមហ៊ុន H&M Group ពោលគឺឈើដែលបានមកពីចម្ការឈើដាំ។

លោកបានបន្តថា ក្រុមហ៊ុន H&M Group មានរោងចក្រជាសមាជិកប្រមាណ ៣០ ក្រុមហ៊ុននៅកម្ពុជាបានដាក់ឱ្យប្រើប្រាស់ប្រមាណ ២ ខែមកហើយនូវបច្ចេកវិទ្យានេះ និងអនុញ្ញាតប្រើប្រាស់ឈើដាំប្រមាណ ១០ ប្រភេទជាប្រភពថាមពលរបស់ខ្លួនរួមមាន៖ ដើមអាកាស្យា ដើមស្វាយចន្ទី ដើមអំពិល ដើមកៅស៊ូ ដើមច្រេស ស្វាយ ត្រសេក អង្កាំជាដើម។

លោក នេត្រ ភក្ត្រា លើកឡើងថា ក្រសួងលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដទៃៗទៀតអនុវត្តតាមគំរូនេះ និងចូលរួមក្នុងកិច្ចការពារ និងថែរក្សាធនធានព្រៃឈើធម្មជាតិ និងសត្វព្រៃ ដើម្បីជាប្រយោជន៍យូរអង្វែងសម្រាប់មនុស្ស និងធម្មជាតិ។

ចំណែកលោក Christer Horn af Aminne នាយកក្រុមហ៊ុន H&M Group ប្រចាំប្រទេសកម្ពុជា បានគាំទ្រចំពោះការសាកល្បងអនុវត្តបច្ចេកវិទ្យាថ្មីនេះនៅកម្ពុជា និងប្តេជ្ញាស្វែងរកនូវវិធីសាស្ត្រថ្មីៗដើម្បីគាំទ្រដល់កិច្ចការរបស់ខ្លួនជាមួយបណ្តាក្រុមអ្នកផ្គត់ផ្គង់ ដែលអាចជួយកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមានលើព្រៃឈើធម្មជាតិរបស់កម្ពុជា៕
អទ្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ២០ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


