Connect with us

ព័ត៌មានជាតិ

ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលក្រុងកែប​ថ្មី ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប

បានផុស

នៅ

កែប ៖ កាលពី​រសៀល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២២ នៅ​សាលា​ក្រុងកែប បាន​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ជា​អភិបាល ក្រុងកែប​ថ្មី​ចំនួន ១ រូប ដែល​បាន​ប្រព្រឹត្ត​នៅ​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ដោយមាន​ការ​អញ្ជើញ​មក ចូលរួម​ពី​ឯកឧត្តម​ប្រធាន​សាលាដំបូង​ខេត្ត​និង​ឯកឧត្ដម​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កែប និង​ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​ក្រុង ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង​/ ស្រុក​ទាំងពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​មាន​មតិ​ស្វាគមន៍ និង​បានលើកឡើង​នូវ​លទ្ធផល​សំខាន់ៗ ដែល​បាន​សម្រេចបាន​កន្លងមក​របស់​ខេត្ត ក្រុង មានការ​រីកចំរើន​លើ​គ្រប់​វិស័យ និង​ធានា​បាន​សន្តិសុខ ស្ថិរភាព​ជូន​ប្រជាពលរដ្ឋ​ដែល​បាន ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​យើង​។

បើ​យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ដែល​អាន​ដោយ ឯកឧត្ដម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ត្រូវបាន​ប្រកាស​តែងតាំង​មុខតំណែង​អភិបាល​ក្រុងកែប​ថ្មី ក្នុងនោះ​លោក ខេង យ័ន្ត ត្រូវបាន​ប្រកាស​ចូលកាន់​មុខតំណែង​ជា​ផ្លូវការ​អភិបាល​នៃ​គណៈ​អភិបាល​ក្រុងកែប ត្រូវបាន​ប្រកាស​ចាប់ពី​ពេលនេះ​តទៅ​បន្ទាប់ពី​គណៈអធិបតី​បាន​ប្រគល់​អនុក្រឹត្យ​រួចមក​លោក ខេង យ័ន្ត ជា​អភិបាល​នៃ​គណៈ​អភិបាល​ក្រុងកែប​ថ្មី ក៏បាន​ឡើង​ធ្វើការ​ប្តេជ្ញាចិត្ត​និង ខិតខំ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​ល្អ​នៅក្នុងនាម​គណៈ​អភិបាល​ក្រុងកែប និង​ជាមួយ​បណ្តា​មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ក្រុង​/​ស្រុក ដោយ​ឈរលើ​មូលដ្ឋាន​ដោយ​គោរព​។​

ដោយឡែក​ឯកឧត្តម​បាន​ផ្ដាំផ្ញើ​ដល់​អភិបាល​ក្រុងកែប​ទើបនឹង​ឡើង​ថ្មី​ ដែល​ទើបត្រូវ​បានតែងតាំង​ត្រូវ​បន្ត​ខិតខំ​អភិវឌ្ឍន៍​នៅក្នុង​មូលដ្ឋាន ឱ្យមាន​ការរីកចម្រើន​ទៅ​ថ្ងៃ​មុខជា​លំដាប់ និង​ត្រូវ​ចេះ​រួម​សាមគ្គី សហការគ្នា​ឲ្យ​បានល្អ​ប្រសើរ​បន្ថែមទៀត៕

ដោយ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៨ នាទីutes មុន

សម្ដេចហ៊ុន សែន ៖ ខ្ញុំ​មិន​ចង់​ឃើញ​ការ​ប្រយុទ្ធ​ណា​មួយ​កើត​ឡើង​ទេ តែខ្ញុំគាំទ្រ​ការ​សម្រេច​​ររបស់ដ្ឋាភិបាល ក្នុងការបញ្ជូន​ទ័ព​និង អាវុធធុនធ្ងន់​ទៅ​កាន់​ព្រំដែន

ព័ត៌មានជាតិ១ ម៉ោង មុន

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង ប្រកាស​ផ្ដល់​អាហារូបករណ៍ ៦៦៥កន្លែង ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​ឧបត្ថម្ភប្រាក់​ប្រចាំ​ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

សព​ទាហាន​ដែលប៉ះទង្គិច​មួយ​ទាហាន​ថៃ​ បាន​ដឹក​យក​ទៅដល់​លំនៅ​ឋាន​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឆ្នាំនេះតម្លៃផ្លែទុរេន ក្នុងខេត្តបាត់ដំបង ទម្ងន់ ចាប់​ពី​ ៣ គីឡូក្រោមឡើងទៅ ត្រូវ​ទីផ្សារ​នាំ​ចេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

សព​ទាហាន​ដែលប៉ះទង្គិច​មួយ​ទាហាន​ថៃ​ បាន​ដឹក​យក​ទៅដល់​លំនៅ​ឋាន​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេច យ៉ន សេងយៀត នឹងធ្វើដំណើរធម្មយាត្រាថ្មើរជើងតាមជួរភ្នំក្រវាញ ៣២ថ្ងៃ ដើម្បីពុទ្ធសាសនា និងបរិស្ថាន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កូវីដនៅថៃធ្ងន់ធ្ងរ! សប្តាហ៍មុនឆ្លងជាង ៦ម៉ឺនករណី និងស្លាប់ ៨នាក់ទៀត

សេដ្ឋកិច្ច១២ ម៉ោង មុន

ម្ចាស់ចម្ការទុរេនសំឡូតខ្លះ រំពឹងខុស គិតថាឆ្នាំនេះបានទិន្នផលខ្ពស់

Sokha Hotels

ព័ត៌មានពេញនិយម