ព័ត៌មានជាតិ
រាជរដ្ឋាភិបាលផ្ដល់ថវិកា ៨ ពាន់លានរៀលក្នុងមួយ ឆ្នាំ ដល់រដ្ឋបាលក្រោមជាតិលើការគ្រប់គ្រងសំរាម
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានទម្លាក់ថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ៨ ពាន់លានរៀល ក្នុង១មួយឆ្នាំ (ពីឆ្នាំ ២០១៥-២០២២) ដល់ ២៨ ក្រុង ដើម្បីធានានូវការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនឱ្យបានប្រសើរឡើង។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានសមិទ្ធិផល ៥ ឆ្នាំរបស់ក្រសួងបរិស្ថាននៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២នេះថា បច្ចុប្បន្នកម្ពុជាមានសំណល់រឹងសំរាមជាង ១ ម៉ឺនតោនក្នុង១ថ្ងៃ សំណល់សរីរាង្គប្រមាណ ៦០% សំណល់ផ្លាស្ទិកប្រមាណ ២០% និងសំណល់ទូរទៅប្រមាណ ១០ ភាគរយ។
សំណល់ ១០០ ភាគរយ មានសំណល់តែជាង ៥០ ភាគរយ ប៉ុណ្ណោះ ដែលបច្ចុប្បន្នត្រូវបានយកទៅចាក់នៅទីលាន ក្រៅពីនោះត្រូវបានបោះចោលនៅតាមទីកន្លែងផ្សេងៗ ឬក៏បោះចូលនៅក្នុងប្រភពទឹក ឬក៏ដុតនៅក្នុងបរិយាកាស។

នៅក្នុងមួយថ្ងៃៗ សំណល់ដែលត្រូវប្រមូលយកទៅចាក់សរុបប្រចាំថ្ងៃប្រមាណជា ៥ ៥១៧ តោន ខណៈ១ ឆ្នាំ ប្រមាណជាង ២ លានតោន។
នៅទូទាំងប្រទេសមានទីលានចាក់សំរាមសរុបចំនួន ២១៣ ក្នុងនោះ ទីលានដែលជាកម្មសិទ្ធិរដ្ឋសរុប មានចំនួន ១៤២ ស្មើ នឹង ៦៦,៦ ភាគរយ និងកម្មសិទ្ធិឯកជនចំនួន ៧០ ស្មើនឹង ៣៧,៧ ភាគរយ។

បើតាមលោក នេត្រ ភក្ត្រា ក្រសួងបរិស្ថានកំពុងសហការបច្ចេកទេសក្រោមជំនួយរបស់ធនាគារអភិវឌ្ឍអាស៊ី និងធនាគារអភិវឌ្ឍពិភពលោក ក្នុងការសាងសង់ទីលានចាក់សំរាម ដែលមានអនាម័យ និងបច្ចេកទេស។
ក្នុងកិច្ចការងារ នៃការគ្រប់គ្រងសំរាមនេះដែរ រាជរដ្ឋាភិបាលបានទម្លាក់សាច់ប្រាក់ប្រចាំឆ្នាំគឺចាប់តាំងពីឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០២២ គឺនៅក្នុងថវិកាក្នុងរង្វង់ ៨ ០០០ លានរៀល ក្នុង១ ឆ្នាំ ទៅដល់រដ្ឋបាលក្រុងទាំង ២៨ ក្នុងប្រទេសកម្ពុជា ដើម្បីអនុវត្តទៅលើផែនការនៃការសម្អាតទីក្រុងប្រជុំជន៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


