Connect with us

ព័ត៌មានជាតិ

ចិន ផ្តល់រថយន្ត១៥០គ្រឿងដល់កម្ពុជាសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន

បានផុស

នៅ

សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯក​អគ្គរដ្ឋទូតចិន ប្រចាំកម្ពុជានាព្រឹកថ្ងៃទី០១ ខែកញ្ញានេះ បានចូលរួ​មជាអធិបតីភាពក្នុងពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង និងសម្ភារៈជាច្រើនទៀត ជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា។ អំណោយទាំងអស់នេះ សម្រាប់ប្រើប្រាស់នៅក្នុងកិច្ចរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតនាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាង វិនធាន ឯក​អគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា ជំនួយរបស់ចិនដែលមានរថយន្ត១៥០គ្រឿង និងសម្ភារៈការិយាល័យមួយចំនួនទៀតនេះ គឺជាសកម្មភាពជាក់ស្តែងដែលក្រសួងការពារជាតិចិនគាំទ្រដល់ការរៀបចំកិច្ចប្រជុំពាក់ព័ន្ធនានារបស់ក្រសួងការពារជាតិកម្ពុជា។ នៅចំពោះមុខសម្តេចពិជ័យសេនា ទៀ បាញ់ ឯក​អគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអះអាងថា ចិន និងកម្ពុជា គឺជាមិត្តល្អ និងជាគំរូនៃទំនាក់ទំនងទ្វេភាគីដែលមានការគោរពគ្នាទៅវិញទៅមក និងជួយគ្នាជាបន្តបន្ទាប់។

លោក វ៉ាង វិនធាន បានបន្តថា ទាំងអស់នេះ កើតមានតាំងពីថ្នាក់ដឹកនាំជំនាន់មុនៗមករហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេស មានជ្រោមជ្រែងយ៉ាងខ្លាំងពីសំ​ណាក់ប្រធានាធិបតីចិន ស៊ី ជីងពីង និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ សម្រាប់លោក វ៉ាង វិនធាន កងទ័ពចិន និងកម្ពុជា ជាបងប្អូនស្គាល់ចិត្ត ស្គាល់ថ្លើមគ្នា និងរួមសុខរួមទុក្ខជាមួយគ្នា ហើយជាដៃគូដែលនិយាយតិច តែធ្វើច្រើន។

ចំណែក សម្តេច ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជាវិញ បានគូសបញ្ជាក់ថា ស្មារតីជួយយកអាសារគ្នាក្នុងគ្រាលំបាកប្រកបដោយសុឆន្ទៈ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតក្នុងបុព្វហេតុកសាង និងថែរក្សាសន្តិភាព ស្ថិរភាព មិត្តភាពរឹងមាំយូរអង្វែង និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។ ជាមួយគ្នានេះ សម្តេច ទៀ បាញ់ បានបង្ហាញពីគោលជំហររបស់ក្រសួងការពារជាតិកម្ពុជា ដែលគាំទ្រឥតងាករេចំពោះនយោបាយចិនតែមួយ និងចក្ខុវិស័យសហគមវាសនារួមរវាងចិន និងកម្ពុជា។ បើតាមសម្តេច ទៀ បាញ់ ទំនាក់ទំនងរវាងកម្ពុជា និងចិន ក៏បានរងនូវគំរាមកំហែង និងការបំបែកបំបាក់ផ្សេងៗ ប៉ុន្តែ ចិន និងកម្ពុជា នៅតែរឹងមាំជានិច្ចក្នុងការជម្នះការលំបាក និងរាល់សកម្មភាពអមិត្តទាំងអស់នោះ។

ជាការកត់សម្គាល់ អំណោយរបស់ចិននាពេលនេះ បានកើតឡើងបន្ទាប់ពីសម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញទៅបំពេញទស្សនកិច្ចដ៏កម្រមួយនៅប្រទេសចិនរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដើម្បីបន្តពង្រឹងកិច្ច​សហប្រ​តិបត្តិការយោធា និងបច្ចេកទេសយោធារវាងប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៨ នាទីutes មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម២ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៥ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម