Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់ឲ្យម្ចាស់ទំព័រហ្វេសប៊ុកមួយ បញ្ឈប់ការបង្ហោះវីដេអូធ្វើមុខម្ហូប ពីសាច់សត្វព្រៃជាបន្ទាន់

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់ឲ្យម្ចាស់ទំព័រហ្វេសប៊ុកមួយ បញ្ឈប់ការបង្ហោះវីដេអូធ្វើមុខម្ហូប ពីសាច់សត្វព្រៃជាបន្ទាន់ ខណៈការបង្ហោះបែបនេះជាទង្វើអសីលធម៌ និងជាការបំពានច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានសរសេរនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី ៤ ខែកញ្ញាថា សូមជម្រាបជូនដល់ម្ចាស់ទំព័រហ្វេសប៊ុក Kaa Official សូមបញ្ឈប់ការប៉ុស្តិ៍ធ្វើមុខម្ហូបដែលធ្វើពីសាច់សត្វព្រៃជាបន្ទាន់ ដោយយោងតាមសម្តីរបស់តួអង្គបុរស និងស្ត្រីទាំង ២នាក់ ក្នុងវីដេអូបានបញ្ជាក់ថា មុខម្ហូបនេះបានយកសត្វក្តាន់ញ៉ែងមកធ្វើ។

លោក នេត្រ ភក្រ្តា បានឲ្យដឹងថា ក្តាន់ញែងជាសត្វព្រៃដែលត្រូវអភិរក្ស ហើយបច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននិងកំពុងដឹកនាំការធ្វើយុទ្ធនាការអន្ទាក់សូន្យ ដើម្បីបញ្ឈប់ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃគ្រប់ប្រភេទ ការផ្លាស់ប្តូរឥរិយាបថជនមួយចំនួន ដែលនិយមហូបសាច់សត្វព្រៃ ឲ្យងាកមកចូលរួមការពារអភិរក្សសត្វព្រៃ និងផ្តល់ជម្រកសុវត្ថិភាពដល់សត្វព្រៃ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានសរសេរទៀតថា «ទង្វើនៃការប៉ុស្តិ៍មុខម្ហូបធ្វើពីសាច់សត្វព្រៃជាទង្វើអសីលធម៌ និងជាការបំពានច្បាប់ និងសូមបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ព្រោះពលរដ្ឋភាគច្រើនលើសលប់ សូម្បីក្នុងវីដេអូដែលប៉ុស្តិ៍ បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការយល់ដឹង និងចូលរួមថែរក្សាសត្វព្រៃ»។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ​ បានសរសេរបញ្ជាក់ថា «សូមបញ្ឈប់សកម្មភាពនេះ ព្រោះមនុស្សទូទៅមិនគាំទ្រ និងមិនកោតសរសើរនូវទង្វើខ្វះទទួលខុសត្រូវនេះឡើយ និងបានក្លាយជាជនចម្លែកតែឯង ខណៈពលរដ្ឋភាពច្រើនលើសលប់ បានយល់ដឹងយ៉ាងច្បាស់ពីសារៈប្រយោជន៍ នៃការការពារ និងអភិរក្សសត្វព្រៃ! ប្រសិនបើបងប្អូនណាបានស្គាល់ម្ចាស់ហ្វេសប៊ុក Kaa Official សូមជួយផ្តល់ព័ត៌មានដើម្បីលុបវីដេអូ ដែលលើកទឹកចិត្តការបរិភោគសាច់សត្វព្រៃនេះជាបន្ទាន់ បើពុំនោះទេនឹងប្រឈមមុខផ្លូវច្បាប់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម