ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អប់រំ លើកទឹកចិត្តសិស្សរៀន ស្ទែម ឱ្យបានច្រើន ដើម្បីដើរទាន់ពិភពលោក
មន្ត្រីជាន់ខ្ពស់ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឱ្យសិស្សានុសិស្សខិតខំសិក្សារៀនមុខវិជ្ជាស្ទែមឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់ពិភពលោក ពិសេសដើម្បីឈានទៅសម្រេចទិសដៅរបស់រដ្ឋាភិបាលដែលបានកំណត់ប្រទេកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ រវាងសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះសីសុវត្តិ និងសាលារៀនសុវណ្ណភូមិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះ លោក អឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ថាការសិក្សាមុខវិជ្ជាស្ទែមដែលផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាដើម្បីឱ្យសិស្សនិស្សិតមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់ ឆ្លើយតបទៅនឹងទីផ្សារការងារនាពេលបច្ចុប្បន្ន និងឆ្លើយតបទៅនឹងការវិវត្ត នៃបដិវត្តឧស្សាហកម្ម ៤.០។

លោក អឹម កុច បានបន្តថា ជាងនេះទៀតដើម្បីឈានទៅសម្រេចទិសដៅរបស់រដ្ឋាភិបាលដែលបានកំណត់ប្រទេកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ ខាងមុខ។
លោករដ្ឋលេខាធិការបានបន្តទៀតថា នៅពេលយុវជនចាប់អារម្មណ៍សិក្សាលើមុខវិជ្ជាស្ទែមកាន់តែច្រើន នឹងធ្វើឱ្យពួកគេចេះត្រឹះរិះពិចារណាច្នៃប្រឌិត សហប្រតិបត្តិការ និងទំនាក់ទំនង ចេះវិភាគព័ត៌មាន ព្រមទាំងចេះបត់បែននៃផ្នត់គំនិត ភាពជាអ្នកដឹកនាំ គំនិតផ្តួចផ្តើម ផលិតភាព និងទំនាក់ទំនងសង្គម។

លោក បានបន្តឱ្យដឹងទៀតថា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យានេះ ក្រសួងអប់រំបាន និងកំពុងអនុវត្តកម្មវិធីអភិវឌ្ឍយុវជន ដូចជា ការអប់រំសហគ្រិនភាពភាពជាអ្នកដឹកនាំ ការបណ្តុះបណ្តាលជំនាញយុវជន និងកុមារដោយផ្សារភ្ជាប់នឹងសង្គមការអប់រំអាកប្បកិរិយា ការចូលរួមសកម្មភាពសង្គម ការផ្លាស់ប្តូរទំនាក់ទំនងយុវជនជាតិ និងអន្តរជាតិ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងជំនាញខ្លីៗ វេទិកាការសិក្សាការផ្តល់ព័ត៌មានទីផ្សារការងារ និងហាត់ការនៅតាមសហគ្រាសរដ្ឋ និងឯកជនជាដើម៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


