ព័ត៌មានជាតិ
ខេត្តកណ្តាល ដោះស្រាយបញ្ចប់វិវាទដីធ្លីជាង ១៤០ករណី និងកំពុងដំណើរការដោះស្រាយជាង៣២០ករណី
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឲ្យដឹងថា គិតមកដល់ខែសីហា ឆ្នាំ ២០២២នេះ ខេត្តកណ្តាល មានករណីវិវាទដីធ្លីសរុបចំនួន ៤៦២ ករណី។ ក្នុងនោះដោះស្រាយបញ្ចប់ បានចំនួន ១៤១ ករណី និងកំពុងដំណើរការដោះស្រាយចំនួន ៣២១ ករណី។

ការឲ្យដឹងនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ៥ ខែកញ្ញា ក្នុងឱកាសជួបពិភក្សាការងារជាមួយប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា នៃរដ្ឋសភា ដើម្បីស្វែងយល់អំពីវឌ្ឍនភាព និងយន្តការដោះស្រាយករណីទំលាស់ដីធ្លី។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា ការងារចុះបញ្ជីដីរដ្ឋក្នុងខេត្ត បានសរុបចំនួន ១២,២៧៤ ហិកតា។ ក្នុងនោះ រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍ប្រគល់សិទ្ធិជូនក្រុមហ៊ុនធ្វើការជួល និងដោះដូរដើម្បីវិនិយោគ ចំនួន ១៦ កន្លែង ស្មើនឹង ៥,៧៩៥ ហិកតា ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍ នៅមូលដ្ឋាន។

លោកអភិបាលខេត្ត បានបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សរុបតាំងពីចាប់ផ្តើមអនុវត្តសម្រេចបាន ៥៦៩ ភូមិ លើ ១០១០ភូមិ ស្មើ ៥៧% និងនៅសល់ ៤៤១ ភូមិ ស្មើនឹង ៤៣% ដែលគ្រោងបញ្ចប់ នៅឆ្នាំ ២០២៩ ហើយបច្ចុប្បន្ននេះក្រុមការងារមន្ទីរ ១០ក្រុម កំពុងដំណើរការអនុវត្ត ចំនួន ៦៩ភូមិ លើ ៤៤១ភូមិ ដែលនៅសល់ ០៩ស្រុក។

លោក គង់ សោភ័ណ្ឌ បានបន្ថែមថា ដោយឡែក ស្រុកកណ្ដាលស្ទឹង បានបញ្ចប់ការចុះបញ្ជីជាប្រព័ន្ធជាស្ថាពរ និងក្រុងតាខ្មៅ កំពុងសំអាតទិន្នន័យដោយបានចែកប័ណ្ណសរុប ២១,៣៩៧ក្បាលដី (សរុបតាំងពីចាប់ផ្តើមអនុវត្តបាន ២៤៤,៥៩៣ប័ណ្ណ)។ ចំណែកការចុះបញ្ជីដី មានលក្ខណៈដាច់ដោយដុំ បានចេញប័ណ្ណចំនួន ៦,៧៦៧ ប័ណ្ណ (សរុប តាំងពីចាប់ផ្តើមអនុវត្តបាន ១៨០,៣៤៤ ប័ណ្ណ)។
ក្នុងកិច្ចពិភាក្សានេះ លោក សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា បានធ្វើការជម្រាបជូនអំពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការទី ១ គឺជាគណៈកម្មាធិការមួយ ក្នុងចំណោមគណៈកម្មាធិការជំនាញទាំង ១០ របស់រដ្ឋសភា ដែលបានបំពេញភារកិច្ច តួនាទី ពិនិត្យមើលបញ្ហាប្រឈមនានា ពាក់ព័ន្ធសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ដើម្បីធ្វើការដោះស្រាយ និងដាក់ជូនក្រសួងពាក់ព័ន្ធដើម្បីធ្វើការពិនិត្យ។
ជាមួយគ្នានេះដែរ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធយន្តការដោះស្រាយករណីទំលាស់ដីធ្លី ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋធូធារ កាត់បន្ថយភាពក្រីក្រ។ លោក ក៏បានជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ត្រូវបន្តខិតខំអនុវត្តការងាររបស់ខ្លួន ឲ្យមានកាន់តែប្រសិទ្ធភាពខ្ពស់ និងធ្វើឲ្យមានការអភិវឌ្ឍ រីកចម្រើន ព្រមទាំងខិតខំកសាងឲ្យបាននូវសមិទ្ធផលថ្មីៗជាច្រើនទៀត ជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៥ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


