Connect with us

ព័ត៌មានជាតិ

រយៈពេល​៧​ថ្ងៃ ខេត្តបាត់ដំបង ទទួល​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​ជិត​១​ពាន់​នាក់

បានផុស

នៅ

​មន្ត្រី​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​បាត់ដំបង​ បាន​បញ្ជាក់​ថា ពលករ​ដែល​ខេត្ត​បាត់ដំបង ​កំពុង​ត្រូវ​បាន​ដាក់​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទាំងអស់​ បច្ចុប្បន្ន​ក្រុម​គ្រូពេទ្យ​កំពុង​បន្ត​ជំរុញ​ពិនិត្យ​និង​យក​វត្ថុ​សំណាក​លើ​ពលករ​ខ្មែរ​ទាំងអស់​ ជា​រៀងរាល់ថ្ងៃ​ នៅ​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នីមួយៗ​ដោយ​មួយ​ចំនួនធំ​ ទទួល​បាន​លទ្ធផល​អវិជ្ជមាន​និង​មួយ​ចំនួន​តូច​ទៀត​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការវិភាគ​ធ្វើតេស្ត​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយ​ពលករ​ទាំងនេះ ​មាន​លំនៅឋាន​មកពី​បណ្តា​ស្រុក​ជាប់​ព្រំដែន​ដូចជា​ស្រុក​កំរៀង​,​ ស្រុក​សំពៅ​លូន​,​ មោង​ឬ​ស្សី​,​ស្រុក​ភ្នំព្រឹក​,​ ស្រុក​សំឡូត​,​ ស្រុក​ប​វេ​ល​ថ្មគោល​ និង​ស្រុក​រុក្ខ​គី​រី​ខេត្ត​បាត់ដំបង​។

​លោក​ វឿ​ង ប៊ុន​រ៉េត ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ​ក៏បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨​ ខែ​ធ្នូ​ ឆ្នាំ​២០២០​នេះ​ដែរ​ថា ក្នុង​រយៈពេល​៧​ថ្ងៃ​ដោយ​ចាប់ពី​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២៧​ ខែ​ធ្នូ​អាជ្ញាធរ​ស្រុក​កំរៀង​និង​អាជ្ញាធរខេត្ត​បាត់ដំបង​ បាន​ទទួលយក​ពលករ​ខ្មែរ​និង​រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​តាម​មណ្ឌល​ផ្សេងៗ​សរុប​ចំនួន​៧៣២​នាក់ ​ក្នុង​នោះ​ស្រី្ត​និង​ក្មេង​២៩៥​នាក់​ ដែល​បាន​សម្រុក​ចាកចេញ​ពី​ប្រទេស​ថៃ​កាត់​តាម​ច្រកទ្វារ​ព្រំដែន​ជាច្រើន​ ដូចជា​ច្រកទ្វារ​ព្រំដែន​តំបន់​ស្រុក​កំរៀង​ខេត្តបាត់ដំបង​ ច្រក​ប៉ោយប៉ែត​បន្ទាយមានជ័យ ​និង​ច្រក​អូរ​ស្មាច់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ជាដើម​។

​អាជ្ញាធរ​ខេត្ត​បច្ចុប្បន្ន​ ក៏បាន​រៀបចំ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​ដាក់​ពលករ​ខ្មែរ​ឲ្យ​នៅ​ដាច់ដោយឡែក​មាន​ជាច្រើន​កន្លែង​បន្ត​ទៀត​ ពិសេស​នៅ​តំបន់​ជាប់​ព្រំដែន ​ដូចជា​ក្នុង​បរិវេណ​វិទ្យាល័យ​កំរៀង​មណ្ឌល​សុខភាព​ត្រាង​ ក្នុងស្រុក​កំរៀង​នៅ​បរិវេណ​សាលាបឋមសិក្សា​ជ្រៃ​សីមា​ ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន​ និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះមុនីវង្ ស​ក្នុង​ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ជាដើម​៕​

អត្ថបទ​៖ សៅ សារិទ្ធ

សូមចុចអាន៖ ​ពលករ​ខ្មែរ​​មកពី​ប្រទេស​ថៃ ៤០នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធាន​ការ​របស់​ក្រសួង​សុ​ខាភិបាល​នៅខេត្តកំពង់ឆ្នាំង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច៨ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម១៩ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម