ព័ត៌មានជាតិ
អាជ្ញាធរសៀមរាបបើកកិច្ចប្រជុំពាក់ព័ន្ធបរិស្ថានក្នុងសហគមន៍ទាំង៣
គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រោមយុទ្ធនាការ “កម្ពុជាស្អាត កម្ពុជាបៃតង” បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរទន្លេសាបបានបើកកិច្ចប្រជុំក្រោមវត្តមាន លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប។

ជាកិច្ចប្រជុំដែលរៀបចំឡើងរយៈពេល ២ ថ្ងៃចាប់ពីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែកញ្ញានេះ ស្ថិតនៅសាលាឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប គឺចាប់ពីថ្ងៃទី០៧-០៨ ខែកញ្ញា ឆ្នាំ២០២២។
លោក ចែម រ៉ាណែល អនុប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង បានបង្ហាញថា ដើម្បីបន្តជំរុញភាពស្អាត និងបៃតង និងបន្តគាំទ្រដល់សហគមន៍ទាំង៣ខាងលើនេះ ក្នុងដំណើការរៀបចំផែនការ Clean and Green ឱ្យបានពេញលេញនោះ ក្រុមការងារគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ គ្រោងនឹងចុះតាមដាន និងត្រួតពិនិត្យលើការរៀបចំផែនការ Clean and Green នៅក្នុងសហគមន៍ចុងឃ្លៀស សហគមន៍កំពង់ឃ្លាំង និងសហគមន៍កំពង់ភ្លុក ក្នុងន័យនេះ គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ បានស្នើសុំកិច្ចសហការ និងសម្របសម្រួលពីរដ្ឋបាលខេត្តផងដែរ។

លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានជំរុញឲ្យរដ្ឋបាលក្រុង រដ្ឋបាលស្រុក ចៅសង្កាត់ មេឃុំ មេភូមិ ប្រធានសហគមន៍ ព្រមទាំងសមាជិក និងស្ថាប័នពាក់ព័ន្ធនសហគមន៍ទាំង ០៣ខាងលើនេះ ធ្វើយ៉ាងណាដើម្បីចូលរួមធ្វើការពិនិត្យលើផែនការ Clean and Green និងការអនុវត្តទៅលើទីតាំងជាក់ស្ដែង។
លោកបានបន្តថា ការតាមដាន និងត្រួតពិនិត្យលើការរៀបចំផែនការ Clean and Green របស់សហគមន៍កំពង់ឃ្លាំង សហគមន៍ចុងឃ្លៀស និងសហគមន៍កំពង់ភ្លុក នៅខេត្តសៀមរាបនេះ នៅតាមភូមិនីមួយៗ ក្នុងឃុំ គឺយើងត្រូវចាត់ចែងដាក់ធុងសម្រាម់យ៉ាងហោចណាស់ឲ្យបាន១០ទីតាំង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋពួកគាត់បានប្រមូលសំរាម់ពីកន្លែងផ្សេងៗ យកទៅដាក់នៅតាមទីតាំងដែលអាជ្ញាធរបានដាក់ឲ្យនោះ។

លោក បានសំណូមពរឱ្យអាជ្ញាធរពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាតថែរក្សាអនាម័យ បរិស្ថានឱ្យមានល្អ ដើម្បីសុខភាពក្នុងការរស់នៅរបស់យើងគ្រប់ៗគ្នាឱ្យសមជាកន្លែងទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាផងដែរ៕
អត្ថបទ៖គឿនវេត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ