ព័ត៌មានជាតិ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ សិស្សានុសិស្សត្រូវបណ្តុះសីលធម៌ គុណធម៌ និងតម្លៃក្នុងខ្លួន មុននឹងចេញពីវិទ្យាល័យម្ចាស់ការឯករាជ្យ ចូលក្នុងសង្គម
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះមានការចាប់អារម្មណ៍ លើករណីមួយពាក់ព័ន្ធនឹងសកម្មភាពរបស់សិស្សវិទ្យាល័យសេរីភាពក្រុងតាខ្មៅ ដែលក្មួយៗសិស្សានុសិស្សមួយចំនួនបាននាំគ្នាធ្វើសកម្មភាព (សរសេរ ឬគូសលើអាវគ្នាទៅវិញទៅមក) ដែលគណ:គ្រប់គ្រងសាលាយល់ថា បានធ្វើអោយខូចសណ្តាប់ធ្នាប់នៅក្នុងសាលា រហូតដល់មានប្រតិកម្មក្តៅមួយពីលោកនាយកសាលាទៅលើក្មួយស្រីៗ ជាសិស្សមួយចំនួនតូច។ ហេតុការណ៍នេះ ត្រូវបានគេថតយកមកធ្វើការចែកចាយតាមបណ្តាញសង្គម ដោយមានការជជែកផុសផុល និងមានអ្នកបញ្ចេញនូវទស្សនៈខុសៗគ្នាផងដែរ។

ឯកឧត្តម បណ្ឌិត បានថ្លែងដូច្នេះថា« តាមដែលខ្ញុំបានស្តាប់ផ្ទាល់ និងដឹងផ្ទាល់តាមរយៈការចុះតាមមូលដ្ឋានមួយចំនួននាពេលកន្លងមក បញ្ហាមួយដែលជាកង្វល់របស់មាតាបីតា (ក៏ដូចជាលោកគ្រូអ្នកគ្រូ)ជាច្រើន នៅក្នុងពេលបច្ចុប្បន្នចំពោះអនាគតកូនចៅរបស់ខ្លួន នៅក្នុងខណៈពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ដែលបង្កលក្ខណៈឱ្យជីវភាពរស់នៅ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមានការកើនឡើងនោះ គឺការជ្រើសរើសផ្លូវជីវិតរបស់កូនចៅតាមរយៈសកម្មភាពរបស់ពួកគេនាពេលបច្ចុប្បន្ន(ពិសេសវ័យសិក្សាថ្នាក់វិទ្យាល័យចុះក្រោម) ដែលជាកត្តាកំណត់មួយយ៉ាងសំខាន់សម្រាប់អនាគតរបស់ពួកគេ»។
ឯកឧត្តម បណ្ឌិត បានគូសបញ្ជាកថា ការអប់រំ គួរមិនត្រឹមតែផ្តោតទៅលើចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ តាមរយៈផេកផ្លូវការ នៅព្រឹថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០២២៕

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


