ព័ត៌មានជាតិ
អាជ្ញាធរខេត្តពោធិ៍សាត់ ព្រមានផ្លូវច្បាប់ចំពោះមន្ត្រី និងពលរដ្ឋទាំងឡាយណាឃុបឃិតគ្នាលក់ដីរដ្ឋ
អាជ្ញាធរខេត្តពោធិ៍សាត់ ព្រមានផ្លូវច្បាប់ចំពោះមន្ត្រីខិលខូច និងប្រជាពលរដ្ឋទាំងឡាយណា ដែលបានឃុបឃិតគ្នាលក់ដីរដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ការព្រមាននេះ បានធ្វើឡើងកាលពីថ្ងៃទី ១៧ កញ្ញា ក្នុងឱកាសផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ទាក់ទងនឹងការកាត់ឆ្វៀលដី នៅតំបន់ឃុំអូរសោម ស្រុកវាលវែងនៅបរិវេណសាលាបឋមសិក្សាអូរសោម។

លោក ចេង ឡៃ អភិបាលរងខេត្ត តំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានមានប្រសាសន៍ថាទាក់ទងនឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លើការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ គឺសម្រាប់តែប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផលជាក់ស្តែងយូរឆ្នាំ និងទុកជាដីបម្រុងរបស់ខេត្ត ដោយបែងចែកជាតំបន់ប៉ៃតង លឿង និងក្រហម។ លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលមានការគាំទ្រច្រើនលើសលប់ រហូតទៅដល់ជាង ៩២ ភាគរយ ជុំវិញការបោះឆ្នោតកន្លងទៅ និងសូមឱ្យបន្តការគាំទ្របន្ថែមទៀត ដើម្បីទទួលបានសមិទ្ធផលថ្មីៗ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលរងខេត្តបានបន្តថា « វ៉ារីអគ្គិសនីអាចដំណើរការទៅបាន គឺដោយសារយើងមានធនធានធម្មជាតិ ជាច្រើន(ព្រៃឈើ) ទើបបង្កើតបានជាទឹក ដូច្នេះបើបងប្អូននៅតែកាប់រានទន្ទ្រានដីព្រៃ និងព្យាយាមលុបដីបាតអាងបន្តទៀត នឹងខាតបង់ប្រយោជន៍រួម និងផលប្រយោជន៍ជាតិយ៉ាងធំ ព្រោះយើងត្រូវការរក្សាទុកព្រៃសហគមខ្លះ ដើម្បីជាប្រយោជន៍សហគមរស់នៅ»។


យ៉ាងណាក៏ដោយលោក អភិបាលរងខេត្តបានព្រមានដកហូតផ្ទៃដីបាតអាង នឹងចាត់វិធានការចំពោះមន្ត្រីខិលខូច និងប្រជាពលរដ្ឋទាំងឡាយណា ដែលបានឃុបឃិតគ្នាលក់ដីរដ្ឋ។ ដោយលោកបានអះអាងថា នឹងយកដីទាំងនោះមករក្សាទុកជាប្រយោជន៍សហគមន៍ ព្រមទាំងផ្តល់លទ្ធភាពសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផលជាក់ស្តែងយូរឆ្នាំ និងទុកជាដីបម្រុងរបស់ខេត្ត ដោយបែងចែកជាតំបន់ប៉ៃតង លឿង និងក្រហម។
លោកអភិបាលរងខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តពង្រឹង និងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចជាករណីឆក់ត្រី ការកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងល្បែងស៊ីសងជាដើម ត្រូវបង្ក្រាបឱ្យខាងតែបាន។
ស្របពេលគ្នានោះ លោក អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា ក៏បានឧបត្ថម្ភថវិកា ១ លានរៀលប្រចាំខែ និងឧបត្ថម្ភកាណូតស្មាច់ ៣ គ្រឿង ជូនដល់រដ្ឋបាលឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងកម្លាំងបរិស្ថាន ដើម្បីធ្វើការឆ្លើយតបជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា និងចាត់វិធានការបង្ក្រាបចំពោះបទល្មើសដែលកើតមាន នៅក្នុងមូលដ្ឋាន៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ភាពយន្តរបស់ Jennie ត្រូវគេហៅថាជា “រឿងអាសអាភាស”
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចាប់ផ្សឹកចៅអធិការវត្តកំពូលពេជ្រ ក្រោយបែកធ្លាយរូបភាពស្លៀកស៊ីវិលចូលហាងពេលយប់
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ទីប្រឹក្សាសម្ដេចតេជោ ប្រគល់សៀវភៅ ២៧០ ក្បាល ជូនអភិបាលខេត្តកោះកុង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
បុគ្គលមួយក្រុមទម្លាយចរិតពិតរបស់ Bella នៅពីក្រោយឆាកសម្ដែង
-
សុខភាព៦ ថ្ងៃ មុន
ថៃ ព្រមានថា នំឆាខ្វៃជាមួយតែទឹកដោះគោពេលព្រឹក ជាអាហារគ្រោះថ្នាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
លោក ប្រាយុទ្ធ ត្រូវបញ្ជូនចូលមន្ទីរពេទ្យ ខណៈវេជ្ជបណ្ឌិតកំពុងតាមដានអាការរោគ