Connect with us

ព័ត៌មានជាតិ

បង្ក្រាប​ទីតាំង​បើក​អ៊ី​ន​ធឺ​ណែ​ត លួច​បង្កប់​ល្បែង​ស៊ីសង​ ​ឃាត់ខ្លួន​មនុស្ស​១៨​នាក់​និង​ថ្នាំញៀន​មួយចំនួនធំ​

បានផុស

នៅ

ទីតាំង​បើក​អ៊ី​ន​ធឺ​ណែ​ត​ដែល​លួច​បង្កប់​ល្បែងស៊ីសង​ដុះ​ស្លែ​ខុសច្បាប់ និង​ចែកចាយ​គ្រឿងញៀន មួយកន្លែង ត្រូវបាន​កម្លាំង​អាជ្ញាធរ​ខណ្ឌទួលគោក ចុះបង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​១៨​នាក់ ក្នុង​នោះស្រី៣​នាក់ ព្រមទាំង​ដកហូត​កុំព្យូទ័រ​ជាច្រើន​គ្រឿង និង​ថ្នាំង​ញៀន​មួយចំនួនធំ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​មាន​សមត្ថកិច្ច​បានអោយ​ដឹងថា ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​កាលពីយប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ ២០​២០ វេលា​ម៉ោង​១០​និង​០០​នាទី​នៅ​ចំណុច​ផ្ទះ​លេខ​៤៩ ផ្លូវ​១៣២ ភូមិ​២២ ក្រុម​១០៥ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ដឹកនាំ​ដោយ​លោក ចាន់ បណ្ឌិត អភិបាលរង​ខណ្ឌទួលគោក សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ និង​ប៉ុស្តិ៍ បាន​ចុះបង្ក្រាប​ជាក់ស្តែង ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​១៨​នាក់​(​ក្នុង​នោះ​ស្រី​៣​នាក់​) រួម​និង​ថ្នាំញៀន​មួយចំនួន និង​កុំព្យូទ័រ ជាច្រើន​គ្រឿង​ផងដែរ​។​

​បច្ចុប្បន្ន មនុស្ស​ប្រុស​ស្រី​១៨​នាក់ និង​វត្ថុតាង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ខ្លួន ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម