ព័ត៌មានជាតិ
ចាប់ខ្លួនបុរសដែលប៉ុនប៉ងឃាតកម្មលើគូរដណ្ដឹង
បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តកណ្ដាល ស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីចាក់នារីដែលជាគូរដណ្ដឹង ដោយកូនកាំបិតចុងស្រួច រងរបួសជ្រៅត្រង់ក្រោមឆ្អឹងជំនីខាងស្តាំហើយរត់គេចខ្លួន។
លោកឧត្ដមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរង នគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ រ៉ា បូរី ហៅទុយ ភេទប្រុស ជនជាតិខ្មែរ អាយុ២៣ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរ លក់ស្រាក្រឡុក ។ចំណែកជនរងគ្រោះ ឈ្មោះ កែវ មួយគីម ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិសង្កាត់ដើមមៀន ក្រុងតាខ្មៅ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ២០២០ វេលាម៉ោង១១.៣០នាទី នៅចំណុច តាមផ្លូវភូមិស្ទឹងជ្រៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ បុរសសង្ស័យ បានយកកាំបិតចុងស្រួច ប្រវែង២២,៥សង់ទីម៉ែត្រ ធ្វើសកម្មភាពចាក់លើជនរងគ្រោះបណ្ដាលឱ្យមានរបួសស្នាមត្រង់ក្រោមឆ្អឹងជំនីខាងស្តាំ មានស្នាមដាច់ចូលជ្រៅ។
ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលយក កូនកាំបិតចាក់ប៉ុនប៉ងសម្លាប់អតីតគូរដណ្តឹង ដោយសារភ្លើង ប្រចណ្ឌ និងខឹងគូរដណ្ដឹង សុំផ្ដាច់ពាក្យ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីបន្តចាត់ការតាមនីតិវិធី៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


