Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ស្នើទូតចិនប្រចាំកម្ពុជាបន្តគាំទ្រ ដល់ការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានស្នើឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បន្តគាំទ្រដល់ការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ហើយអាជ្ញាធរកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបពួកឧក្រិដ្ឋជនទាំងនោះ ដែលមាននៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ គ្រាដែលសម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតឲ្យលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២នេះ។

នៅក្នុងជំនួបនេះសម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតចិន នូវលទ្ធផលកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ នារយៈពេលចុងក្រោយ ដោយសម្ដេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ មានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសហការជាមួយអាជ្ញាធរ​មានសមត្ថកិច្ចរបស់ភាគីមិត្ត ព្រមទាំងបណ្ដាភាគីមិត្តក្នុងតំបន់ទាំងអស់ដែរ។

សម្ដេចក្រឡាហោម បានបន្ថែមថា ដើម្បីជំរុញដល់ដំណើរការប្រតិបត្តិការនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតយន្តការសំខាន់ៗ រួមមាន៖ ការបង្កើតក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បប់, ក្រុមការងារប្រតិបត្តិការអង្កេត និងស្រាវជ្រាវ, និងក្រុមការងារត្រួតពិនិត្យក្រុមពលករហត្ថពលម្មបរទេសនៅកម្ពុជា ផងដែរ។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា កម្ពុជា ក៏ជាប្រទេសរងគ្រោះដោយសារការឆ្លៀតឱកាសកេងប្រយោជន៍ពីចំណុចខ្វះខាតមួយចំនួន ពីសំណាក់ក្រុមជនទុច្ចរិត ដើម្បីប្រព្រឹត្តបទល្មើស។ សម្ដេច ក៏អរគុណចំពោះកិច្ចសហប្រតិបត្តិការ ពិសេសការផ្ដល់កិច្ចសហប្រតិបត្តិការឲ្យគ្នាទៅវិញទៅមក ក្នុងការបង្ការ និងបង្ក្រាបបទល្មើសប្រភេទនេះ នាពេលកន្លងមកជាមួយភាគីចិន។

សម្ដេច ស ខេង ក៏បានស្នើភាគីចិនបន្តគាំទ្រការងារនេះ តាមរយៈការស្រាវជ្រាវ ស៊ើបង្កេត និងបង្ក្រាបមេក្លោងនៅក្នុងប្រទេសសាម៉ី ដែលពួកគេមានបណ្ដាញទំនាក់ទំនងប្រព្រឹត្តបទល្មើសឆ្លងដែនខុសច្បាប់ ហើយកម្ពុជានឹងបន្តខិតខំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបពួកឧក្រិដ្ឋជនទាំងនោះ ដែលមាននៅក្នុងប្រទេសកម្ពុជា។

សម្ដេច បានរំលឹកទៀតថា កាលពីពេលថ្មីៗនេះ ដែលមានការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន សម្ដេចក៏បានលើកឡើងបញ្ហានេះទៅកាន់អង្គប្រជុំ និងបានគូសបញ្ជក់អំពីសារៈសំខាន់ នៃការរួមគ្នាឈានទៅកាត់ផ្ដាច់បណ្ដាញឧក្រិដ្ឋជន បង្ក្រាប ចាប់ខ្លួនជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ជាការឆ្លើយតបលោកឯកអគ្គរដ្ឋទូតចិន បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃលើករណីនេះ និងបានអរគុណសម្ដេចក្រឡាហោម ដែលបានបង្កើតក្រុមការងារ និងមធ្យោបាយនានា សម្រាប់ស្ថានទូត ឬអ្នកពាក់ព័ន្ធអាចផ្ដល់នូវព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងករណីបទល្មើសឆ្លងដែនផ្សេងៗដើម្បីមានកិច្ចអន្តរាគមន៍។

លោក វ៉ាង វិនធាន ក៏បានជម្រាបជូនសម្ដេចដែរថាស្ថា នទូតចិនបានធ្វើការងារនេះ ដោយបន្តជំរុញការផ្សព្វផ្សាយអំពីព័ត៌មានទាំងនេះ ទៅដល់បណ្ដាញផ្សព្វផ្សាយ ក៏ដូចជាសាធារណជននានាឲ្យបានដឹងពីមធ្យោបាយ និងព័ត៌មានមកខាងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា តាមរយៈគេហទំព័រហ្វេសប៊ុក ឬប្រព័ន្ធទូរសព្ទHot Line ដែលបានផ្សព្វផ្សាយកន្លងមក។

លោកក៏បានថ្លែងអំណរគុណការយកចិត្តទុកដាក់របស់អាជ្ញាធរកម្ពុជា ដែលបានធ្វើកិច្ចអន្តរាគមន៍ជួយសង្គ្រោះពលរដ្ឋចិនរងគ្រោះក្នុងករណីកន្លងមក និងសូមអរអបសាទរចំពោះលទ្ធផលជាវិជ្ជមាន នៃកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ។

លោកក៏ត្រៀមខ្លួនផ្ដល់កិច្ចសហការ និងសំណូមពរផ្សេងៗរបស់ភាគីកម្ពុជា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើស ក៏ដូចជាជនល្មើសដែលពាក់ព័ន្ធ។ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណការប្ដេជ្ញាចិត្តរបស់លោកឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលចិន នៅក្នុងការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទនេះ ដោយចាត់ទុកថា ជាមូលដ្ឋានរឹងមាំ និងសំខាន់មិនអាចខ្វះបាន ដើម្បីរួមគ្នាក្នុងក្នុងបេសកកម្មនេះ ព្រមទាំងលុបបំបាត់ការផ្សព្វផ្សាយនានា ដែលខុសពីភាពជាក់ស្ដែងនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម