ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ណែនាំឱ្យពលរដ្ឋបញ្ឈប់ការកាត់របងលួស និងលែងសត្វឆ្លងកាត់ផ្លូវល្បឿនលឿន
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ឱ្យបញ្ឈប់សកម្មភាពកាត់របងបន្លាលួសសុវត្ថិភាព និងដឹកសត្វពាហនៈឆ្លងកាត់នៅលើផ្លូវល្បឿនលឿននេះជាបន្តទៀត ដើម្បីជៀងវាងបង្កគ្រោះថ្នាក់ និងរងទោសទណ្ឌតាមច្បាប់។

នៅក្នុងឱកាសចុះត្រួតពិនិត្យ និងអប់រំណែនាំឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពកាត់របងបន្លាលួសសុវត្ថិភាពតាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ កញ្ញានេះ លោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹងជញ្ជូន បានអប់រំណែនាំឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពកាត់របងបន្លាលួសសុវត្ថិភាពតាមផ្លូវល្បឿន លឿនភ្នំពេញ-ព្រះសីហនុ ដើម្បីដើរឆ្លងកាត់ និងដឹកសត្វពាហនៈឆ្លងកាត់ដែលសកម្មភាពនេះនឹងបង្កជាគ្រោះថ្នាក់ដល់ពលរដ្ឋ និងអ្នកធ្វើដំណើរ និងជាទង្វើខុសច្បាប់ ព្រោះកន្លងមកគណៈកម្មការដោះស្រាយផលប៉ះពាល់បានដោះស្រាយតាមគោលការណ៍រួចរាល់ហើយ ប្រជាពលរដ្ឋទាំងនោះក៏បានទទួលយកថវិកាសំណងរួចរាល់ហើយដែរ ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវតែបញ្ឈប់សកម្មភាពល្មើសច្បាប់នេះជាបន្ទាន់ ហើយអាជ្ញាធរមូលដ្ឋានក៏ត្រូវសហការចុះធ្វើការអប់រំណែនាំបន្ថែមដើម្បីកុំឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពនេះជាបន្តទៀត។ លោកបានលើកឡើងថាមន្ត្រីជំនាញបានជួបពិភាក្សាជាមួយក្រុមហ៊ុនសាងសង់ក្នុងការស្វែងរកដំណោះស្រាយសមស្របមួយរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋផងដែរ ខណៈប្រជាពលរដ្ឋមួយចំនួនបន្ទាប់ពីក្រុមហ៊ុនធ្វើរបងលួសបិទសងខាងផ្លូវល្បឿនលឿនក៏ដោយ ក៏នៅមានលួចកាត់របងដើម្បីអាស្រ័យផលពីផ្លូវធ្វើជាច្រកចេញចូលផ្ទះតាមផ្លូវល្បឿនលឿន លែងសត្វគោក្របីឱ្យចូលស៊ីស្មៅ ចូលច្រូតស្មៅ និងចេញចូលតំបន់ហាមឃាត់ដែលមានព័ទ្ធរបងដើម្បីជួបជុំហូបអាហារក្បែរផ្លូវល្បឿនលឿនថែមទៀតផងដែលអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា។

លោកបានបន្ថែមថា ចំពោះមុខនៅក្នុងស្មារតីដោះស្រាយជូនប្រជាពលរដ្ឋ ភាគីក្រសួង និងក្រុមហ៊ុន បានឯកភាពជួយសម្រួលឈូសឆាយផ្លូវដែលមានស្រាប់ជូនប្រជាពលរដ្ឋ និងបានធ្វើការណែនាំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍
ដែលអាចឆក់យកអាយុជីវិតពលរដ្ឋផង និងអ្នកធ្វើដំណើរតាមផ្លូវផង។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នឹងដាក់ឱ្យ ប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេល១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ដោយកំណត់ឱ្យបើកបរក្នុងល្បឿនចាប់ពី៦០គីឡូម៉ែត្រ ដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕
អត្ថបទ៖ សំអឿន



-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


