ព័ត៌មានជាតិ
ព្រះរាជពិធីបុណ្យអុំទូកនៅខេត្តកំពតនឹងចាប់ផ្ដើមប្រារព្ធធ្វើឡើងនៅថ្ងៃ ៦ វិច្ឆិកា ខែក្រោយ
ព្រះរាជពិធីបុណ្យអុំទូកនៅខេត្តកំពតនឹងចាប់ផ្ដើមប្រារព្ធធ្វើឡើងនៅថ្ងៃទី ៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២២នៅបណ្ដោយដងព្រែកកំពត។

រដ្ឋបាលខេត្តកំពតបានចេញសេចក្តីជូនដំណឹងដល់បងប្អូនសាធារណជន និងប្រជាពលរដ្ឋរស់នៅទូទាំងក្នុងខេត្តកំពត និងបងប្អូននៅក្រៅខេត្តឲ្យបានជ្រាបថា ដើម្បីអញ្ជើញមកចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅពេលខាងមុខរដ្ឋបាលខេត្តកំពត បានកំណត់រៀបចំពិធីប្រណាំងទូក «ង» ខ្នាតប្រពៃណី ស្ថិតលើដងព្រែកកំពុងបាយ (ព្រែកកំពត) ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២២នាពេលខាងមុខនេះ៕

អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


