ព័ត៌មានជាតិ
ជិតឆ្លងដល់២០២១ ! អ្នកលេងគុនខ្មែរ ៣ រូបបង្ហាញការចាប់អារម្មណ៍នៅសង្វៀន ONE ក្នុងវិបត្តិកូវីដ-១៩
នៅឆ្នាំ២០២១ នឹងរឹតតែប្រសើរឡើងសម្រាប់កីឡាករ-កីឡាការិនីកម្ពុជាដែលបង្ហាញខ្លួននៅសង្វៀន ONE Championship ។ ពោលពួកគេអាចនឹងឡើងសង្វៀនមួយនេះញឹកញាប់សម្រាប់អ្នកជាប់កិច្ចសន្យា និងបានឃើញអ្នកថ្មីៗមួយចំនួនទៀតផងដែរ។ រឿងរ៉ាវឆ្នាំ២០២០ ត្រូវបានរំលេចឡើងវិញសម្រាប់អ្នកមានវត្តមាននៅសង្វៀនលំដាប់ពិភពលោកមួយនេះរួមមាន ចាន់ រតនា, នៅ ស្រីពៅ និង ខុនស៊ីចាន់។
ចាន់ រតនា ដ្បិតអ្នកលេងគុនចម្រុះលេខ១នៅកម្ពុជា ចាន់ រតនា ចាញ់ Xie Wei ក្នុងទឹកទី៣ នៅព្រឹត្តិការណ៍ប្រកួត ONE: COLLISION COURSE ឯកីឡដ្ឋាន Singapore Indoor Stadium នៃប្រទេសសិង្ហបុរី កាលថ្ងៃទី ១៨ ខែ ធ្នូ កន្លង ប៉ុន្តែ រតនា នៅតែទទួលបានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្ររួមទាំងទទួលប្រាក់ឧបត្ថម្ភដោយអន្លើៗផងដែរ។

មុនរងបរាជ័យដោយថ្វីដៃកីឡាករចិន រតនា បានសាងកេរ្តិ៍ឈ្មោះជាប្រវត្តិសាស្ត្រដោយទទួលជ័យជម្នះ ៣ លើកជាប់គ្នានៅសង្វៀនអន្តរជាតិមួយនោះ និងបានផ្ដល់មេរៀនជូរចត់ដល់គូប្រជែងតាមរយៈស្នៀតគុនខ្មែរ។ គេជាអ្នកលេងគុនចម្រុះខ្មែរដំបូងគេដែលឈ្នះ ៣ លើកជាប់គ្នាមិនធ្លាប់មាន មុនក្រុមហ៊ុនសែលកាតប្រកាសចុះកិច្ចសន្យាព្រមព្រៀងលើមុខតំណែងជាទូតសុច្ឆន្ទៈ។ លទ្ធផលឈ្នះ ៣ លើកជាប់គ្នានោះមានដូចជាឈ្នះកីឡាករឥណ្ឌូណេស៊ី Abrou Fernandes នៅទឹកទី២, ឈ្នះកីឡាករឥណ្ឌូណេស៊ី Rudy Agustian នៅទឹកទី២ និង ឈ្នះពិន្ទុជាឯកច្ឆន្ទលើ Gustavo Balart មុនរងបរាជ័យកាលខែធ្នូ។ យ៉ាងណាក្ដី បុរសវ័យ ៣៤ ឆ្នាំរូបនេះនៅតែដើរតួសំខាន់ក្នុងការផ្សព្វផ្សាយក្បាច់គុនខ្មែរទៅលើឆាកអន្តរជាតិ និងទន្ទឹងរង់ចាំការបង្ហាញខ្លួនច្រើនតាមតែអាចធ្វើទៅបាននៅឆ្នាំ២០២១។ គេតាំងចិត្តថានឹងខំប្រឹងទ្វេដងដើម្បីឆ្លើយតបនឹងការគាំទ្រនៅឆ្នាំខាងមុខ និងដណ្ដើមជ័យជម្នះមកវិញឲ្យខាងតែបាន។
នៅ ស្រីពៅ មិនខុសពី ចាន់ រតនា ប៉ុន្មាន ដែលលទ្ធផលមិនសមប្រកបនៅឆ្នាំ២០២០ របស់ នៅ ស្រីពៅ ប៉ុន្តែកីឡាការិនីរូបនេះទទួលបានការគាំទ្រពីទស្សនិកជន និងលើកទឹកចិត្តឲ្យបន្តប្រឹងប្រែងថែមទៀតនៅឆ្នាំថ្មី។ បែបណាក្ដី គេជាអ្នកដំបូងគេដែលអាចឆក់យកការឡើងរេញលំដាប់ពិភពលោកឡើងវិញនៅក្នុងវិបត្តិកូវីដ-១៩ ធ្ងន់ បន្ទាប់ពីសង្វៀនដំណើរការវិញ។ បើសរុបការបង្ហាញខ្លួននៅសង្វៀន ONE កន្លងមក ស្រីពៅ ឈ្នះពិន្ទុម្ដងនិងចាញ់២ដង (ចាញ់ពិន្ទុ១ដង) ក្នុងការបង្ហាញខ្លួនសរុបតាំងពីឆ្នាំ២០១៩ មក។ រឿងដែលរូបគេចងចាំបំផុតគឺ សន្លប់ក្រោមកណ្ដាប់ដៃអ្នកជំនាញចំបាប់លំដាប់ពិភពលោកសញ្ជាតិឥណ្ឌា Ritu Phogat នៅទឹកទី២ ក្នុងការប្រកួតចុងក្រោយ។ នេះជាលើកដំបូងរបស់ ស្រីពៅ ដែលសន្លប់នៅសង្វៀន ONE ដោយហេតុថាការត្រៀមខ្លួនក្នុងរដូវកូវីដ-១៩ មិនសូវបានល្អប៉ុន្មាន។

គោលដៅបន្ទាប់របស់ ស្រីពៅ នៅឆ្នាំ ២០២១ គឺផ្ដោតយកមេដាយមាសនៅស៊ីហ្គេមជាអាទិភាព។ ប៉ុន្តែ បើសិនឆ្លៀតឱកាសឡើងសង្វៀនធំមួយនេះបានក៏រឹតតែប្រសើរដែរដើម្បីស្ដារមុខមាត់ឡើងវិញនៅឆ្នាំថ្មី។
ខុន ស៊ីចាន់ ដែលបច្ចុប្បន្នហ្វឹកហាត់នៅក្លិបប្រដាល់អប់រំកាយនិងកីឡាស្រុកអន្លង់វែង និងជាកូនសិស្សគុនចម្រុះរបស់ Phmom Penh MMA ជាកីឡាករតែម្នាក់បង្ហាញខ្លួនមុនកូវីដ-១៩ផ្ទុះឡើងខ្លាំងនៅឆ្នាំ២០២០។ ស៊ីចាន់ ចាញ់ត្រឹមទឹកទី១ក្នុងការប្រកួតរយៈពេលជិត៤នាទីដោយថ្វីដៃអ្នកជំនាញចំបាប់ឥណ្ឌូណេស៊ី Eko Roni Saputra កាលថ្ងៃទី ៧ ខែ កុម្ភៈ នៅព្រឹត្តិការណ៍ ONE:WARRIOR’S CODE។ តាំងពីនោះមក ស៊ីចាន់ មិនត្រូវបានចាប់គូឲ្យឡើងប្រកួតទៀតទេដោយសារកូវីដ-១៩ ទោះជាប់កិច្ចសន្យានៅសង្វៀនធំបំផុតនៅអាស៊ីមួយនេះក៏ដោយ។ បែបណាក្ដី ខុន ស៊ីចាន់ បានតាំងស្មារតីឡើងវិញនៅឆ្នាំ២០២១ និងបន្ថែមការប្រកួតក្នុងស្រុកដើម្បីបង្កើនសមត្ថភាព និងត្រៀមខ្លួនទៅប្រកួតនៅ ONE ក្នុងកាលៈទេសៈសមស្របមួយ។ បុរសវ័យ ៣៣ ឆ្នាំរូបនេះឡើងប្រកួតនៅសង្វៀនគុនចម្រុះចំនួន១០លើក ក្នុងនោះឈ្នះ ៣ លើក និងចាញ់ ៧លើក៕

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


