ព័ត៌មានជាតិ
ភ្ញៀវទេសចរជិត ១៦ម៉ឺននាក់ ទៅកម្សាន្តក្រុងព្រះសីហនុ នាចុងសប្តាហ៍នេះ
នៅចុងសប្តាហ៍នេះ ពោលនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ថ្ងៃទី៨ និង៩ ខែតុលា ឆ្នាំ២០២២នេះ មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកម្សាន្តនៅក្នុងក្រុងព្រះសីហនុប្រមាណជិត ១៦ម៉ឺននាក់ មានការកើនឡើងក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ រួចមក។

បើតាមរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត ១៦ម៉ឺននាក់ ក្នុងនោះមកលេងកម្សាន្តនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ សរុបប្រមាណជិត ៥ម៉ឺននាក់ និងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២មានចំនួនសរុប ១១ម៉ឺននាក់។

រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យមានកំណើនភ្ញៀវទេសចរកើនឡើង គឺក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ រយៈពេល ១ខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចង់មកកម្សាន្តក្នុងខេត្តព្រះសីហនុ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


