ព័ត៌មានជាតិ
រដ្ឋបាលក្រុងកំពង់ឆ្នាំងហាមរថយន្តគ្រប់ប្រភេទធ្វើដំណើរលើផ្លូវគ្រោះក្រហមនៅភូមិដំណាក់ពពួល
រដ្ឋបាលក្រុងកំពង់ឆ្នាំងបានប្រកាសរដ្ឋបាលក្រុងកំពង់ឆ្នាំងហាមរថយន្តគ្រប់ប្រភេទធ្វើដំណើរលើផ្លូវគ្រោះក្រហមនៅភូមិដំណាក់ពពួលស្ថិតនៅក្នុងភូមិដំណាក់ពពួល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងដោយសារតែកម្រិតទឹកទន្លេបានហក់ឡើងដល់កម្រិតប្រកាសអាសន្ន។

រដ្ឋបាលក្រុងកំពង់ឆ្នាំងបញ្ជាក់ថា ដើម្បីថែរក្សាផ្លូវលំគ្រោះក្រហមដែលមានប្រវែង ២ ៧០០ម៉ែត្រនេះ ឲ្យបានគង់វង្សយូរអ ង្វែងកុំឲ្យបាក់ស្រុត និងកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុនោះ រដ្ឋបាលក្រុងកំពង់ឆ្នាំង សូមផ្អាកជាបណ្ដោះអាសន្នទាំងស្រុងចំពោះការធ្វើចរាចរណ៍តាមរថយន្តគ្រប់ប្រភេទចូលទៅកាន់វត្តទួលអំពិល រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។
សូមបញ្ជាក់ថា នៅពេលទឹកទន្លេហក់ឡើងពាបៗស្មើនឹងផ្លូវគ្រោះក្រហមទៅវត្តទួលអំពិលហើយនោះខ្យល់នឹងរលកបានវាយខ្ទប់និងផ្លូវគ្រោះក្រហមនេះ បណ្ដាលឱ្យផ្លូវគ្រោះក្រហមនេះមួយចំនួនបានរលុះបាក់ខ្លះៗផងដែរ។

ដោយឡែកសភាពផ្លូវនេះក៏ទន់ជ្រាយដែរប្រសិនបើមានរថយន្តបើកពីលើផ្លូវនេះនឹងអាចរលុះបានត្រជាក់ជាមិនខាន។ ដូចនេះហើយទើបរដ្ឋបាលក្រុងកំពង់ឆ្នាំងចេញសេចក្តីជូនដំណឹងផ្អាកការបើកបររថយន្តគ្រប់ប្រភេទចូលវត្តទួលអំពិលជាបណ្ដោះអាសន្នសិន៕

អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


