ព័ត៌មានជាតិ
អង្គការ A21 ប្រារព្ធពិធីបញ្ឈប់អំពើជួញដូរមនុស្សឆ្ពោះទៅមុខដើម្បីបញ្ចប់ការជួញដូរមនុស្ស
កាលពីព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២ អង្គការ A21 បានប្រារព្ធពិធីបញ្ឈប់អំពើជួញដូរមនុស្សឆ្ពោះទៅមុខដើម្បីបញ្ចប់ការជួញដូរមនុស្ស សហការជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងលុបបំបាត់ការជួញដូរមនុស្ស។

ការប្រារព្ធពិធីខាងលើ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងអង្គភាព ស្ថាប័ន អង្គការក្រៅរាជរដ្ឋាភិបាល ពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ បានចូលរួមផងដែរ នៅបរិវេណសួនច្បារមហាសណ្ឋាគារ ក្នុងក្រុងសៀមរាប។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្ត្រៃយ៍គ.ខ.ប.ជ បានសំដែងសេចក្ដីស្វាគមន៍ដល់អង្គពិធី និងធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពការអនុវត្ត លទ្ធផលសម្រេចបាននាពេលកន្លងមក អំពីកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ និងរបាយការណ៍ការងាររបស់រដ្ឋបាលខេត្តរួចមក និងបានលើកឡើងអំពីអ្វីដែលនៅតែជាការព្រួយបារម្ភនោះគឺ ការធ្វើទេសន្តរប្រវេសក៍ដោយប្រថុយប្រថានរបស់ពលករ ដែលមិនមានការធានាផ្នែកផ្លូវច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឲ្យប្រឈមនឹងហានិភ័យដោយអំពើកេងប្រវ័ញ្ច និងជួញដូរមនុស្ស។

ជាមួយគ្នានោះ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា យើងប្រារព្ធពិធីបញ្ឈប់អំពើជួញដូរមនុស្សឆ្ពោះទៅមុខដើម្បីបញ្ចប់ការជួញដូរមនុស្សនេះ គឺធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីស្ថានភាព និងទំនោរ នៃទេសន្តរប្រវេសក៍បច្ចុប្បន្ន ដើម្បីរិះរកវិធានការក្នុងការលុបបំបាត់ការធ្វើទេសន្តរប្រវេសក៍មិនប្រក្រតី គឺការជួញដូរមនុស្សខុសច្បាប់ និងរាល់ទម្រង់ នៃអំពើកេងប្រវ័ញ្ចក្នុងវដ្តនៃទេសន្តរប្រវេសក៍ និងលើកកម្ពស់ទេសន្តរប្រវេសក៍ដោយសុវត្ថិភាពឲ្យមានរៀបរយ និងស្របច្បាប់ យើងត្រូវកំណត់រកបញ្ហារួម និងផ្លាស់ប្ដូរមេរៀនបទពិសោធន៍ល្អៗ ក្នុងការដោះស្រាយបញ្ហាទាំងនោះ តាមរយៈការពង្រឹងកិច្ចសហការក្នុងការឆ្លើយតបទៅនឹងការងារបង្ការទប់ស្កាត់ ការអនុវត្តច្បាប់ និងកិច្ចការពារជនរងគ្រោះ នៅក្នុងប្រទេសរបស់យើងឲ្យបានល្អប្រសើរថែមទៀត។

លោកជំទាវ មានប្រសាសន៍បន្ថែមទៀតថា ការងារទាំងនេះ គឺដើម្បីធ្វើជាយុទ្ធនាការ បំផុសការយល់ដឹងអំពីព្រឹត្តិការណ៍ និងស្ថានភាពដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដែលកើតមាននៅក្នុងពិភពលោក និងក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើការដាស់តឿនក្រើនរំលឹកអំពីភាពរងគ្រោះរបស់ប្រជាជនកម្ពុជា និងល្បិចកលថ្មីៗ នៃជនល្មើស ព្រមទាំងធ្វើការផ្សព្វផ្សាយអំពីការប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព៕
អត្ថបទ ៖ គឿន វេត



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


