ព័ត៌មានអន្ដរជាតិ
ប៉ូលិសឥណ្ឌូណេស៊ីចាប់ខ្លួនមនុស្ស ១២ នាក់ ពីបទជួញដូរទារកទៅសិង្ហបុរី
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី ១៦ ខែ កក្កដានេះ ប៉ូលិសឥណ្ឌូណេស៊ីបានចាប់ខ្លួនមនុស្ស១២ នាក់ ដែលជាក្រុមជួញដូរទារកចំនួន១៤នាក់ទៅកាន់ប្រទេសសិង្ហបុរី និងជំរុញឲ្យមានការស៉ើបអង្គេតបន្ថែមទៀតស្វែងរកទារកដែលត្រូវបានជួញដូរពីមុនមក។

ករណីនេះត្រូវបានគេរកឃើញបន្ទាប់ពីឪពុកម្តាយនៅខេត្ត West Java បានរាយការណ៍ថាកូនរបស់ពួកគេត្រូវបានចាប់ពង្រត់។ ក្រោយការស៊ើបអង្កេតប៉ូលិសបានរកឃើញថា ឪពុកម្តាយទារកពិតជាបានធ្វើកិច្ចសន្យាប្រគល់កូនឱ្យក្រុមជួញដូរយកលុយមែន តែពេលមិនទទួលបានលុយពីក្រុមជួញដូរទើបរាយការណ៍ប្រាប់ប៉ូលិស។
លោក Surawan មន្ត្រីប៉ូលិសជាន់ខ្ពស់នៅខេត្ត West Java ប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងថាជនសង្ស័យគឺជាផ្នែកមួយនៃក្រុមដែលបានរៀបចំប្រតិបត្តិការជួញដូរតាំងពីឆ្នាំ ២០២៣ មកម្លេះ។ ពួកគេបានកំណត់គោលដៅទៅលើម្តាយ ឬគ្រួសារដែលមិនអាច ឬមិនចង់មើលថែទាំកូនរបស់ពួកគេ ដោយផ្តល់ប្រាក់ឱ្យពួកគេជាថ្នូរនឹងការយកទារកទាំងនោះ។ នៅក្នុងចំណោមទាំងអស់មានទារកខ្លះមានអាយុត្រឹមតែបីខែប៉ុណ្ណោះ ភាគច្រើនត្រូវបានគេយកមកពីខេត្ត West Java និងបានផ្លាស់ទៅទីក្រុង Pontianak នៅលើកោះ Borneo មុនពេលបញ្ជូនទៅប្រទេសសិង្ហបុរី។
ទារកទាំងនោះត្រូវបានគេលក់ក្នុងតម្លៃចន្លោះពី ១១ ទៅ ១៦ លានរូពីឥណ្ឌូណេស៊ី (ប្រហែល ៦៧៦ ដុល្លារដល់ ៩៨៣ ដុល្លារ)។ សមាជិកនីមួយៗនៃក្រុមជួញដូរមានតួនាទីជាក់លាក់រៀងៗខ្លួនដោយ អ្នកខ្លះស្វែងរកឪពុកម្តាយដែលចង់បោះបង់កូនរបស់ពួកគេ ខ្លះទៀតមើលថែទារក ហើយខ្លះទៀតទទួលខុសត្រូវក្នុងការបង្កើតឯកសារក្លែងក្លាយដូចជា សំបុត្រគ្រួសារ និងលិខិតឆ្លងដែនជាដើម។
នៅក្នុងប្រតិបត្តិការប៉ូលិសបានជួយសង្គ្រោះទារក ៥ នាក់នៅ Pontianak និងម្នាក់នៅ Tangerang ក្បែរទីក្រុងហ្សាកាតា។ ជនសង្ស័យទាំង១២នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងផ្សេងៗគ្នា រួមមានទីក្រុងហ្សាការតា ទីក្រុង Bandung និង Pontianak។
អាជ្ញាធរឥណ្ឌូណេស៊ី ឥឡូវនេះកំពុងធ្វើការជាមួយប៉ូលិសអន្តរជាតិដើម្បីស្វែងរក និងជួយសង្គ្រោះទារកដែលត្រូវបានជួញដូរពីមុនមកអាចស្ថិតនៅក្នុងប្រទេសសិង្ហបុរីរួចស្រាប់ហើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


