ព័ត៌មានជាតិ
ទិវាទេសចរណ៍ពិភពលោក ២០២២ ដើររើសសំរាមនៅក្រុងកែបមានអ្នកចូលរួមជាង១ពាន់
រដ្ឋបាលខេត្តកែបបានរៀបចំទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ ការគិតគូរឡើងវិញពីទេសចរណ៍ ដែលមានមនុស្សចូលរួមចំនួន ១.៣០០នាក់ ការប្រារព្ធទិវាដ៏សំខាន់នេះ ខេត្តកែបបានរៀបចំឲ្យមានការដើររើសសំរាមនៅគោលដៅសំខាន់ៗក្នុងក្រុងកែប ក្នុងន័យបង្ហាញសារទៅមហាជន ឲ្យចេះស្រឡាញ់បរិស្ថាន និងរក្សាអនាម័យ។ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ពីចំណាក់ក្នុងទិវាទេសចរណ៍ពិភពលោកបានធ្វើឡើង នៅមុខសាលាខេត្តកែប។

លោកសោម ពិសិដ្ឋ អភិបាលខេត្តមានប្រសាសន៍ថា ទិវាទេសចរណ៍ពិភពលោក ជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ជំរុញភាគីពាក់ព័ន្ធនានារួមមាន ផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ អង្គការ ប្រជាពលរដ្ឋ និងអ្នកទេសចរ ឲ្យកាន់តែយល់ច្បាស់ពីតួនាទី និងអត្ថប្រយោជន៍នៃវិស័យទេសចរណ៍ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន។

លោកនាយករដ្ឋបាលខេត្តកែបបានបញ្ជាក់ថា បានប្រារព្ធព្រឹត្តិការណ៍នេះឡើង ក្រៅពីគោលបំណងចូលរួមទិវាទេសចរណ៍ពិភពលោកនេះ ព្រឹត្តិការណ៍នេះជាសារដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយចេះស្រឡាញ់បរិស្ថាន និងរួមគ្នាដើម្បីសម្អាតអនាម័យ នៅជុំវិញទីក្រុងកែប និងតំបន់ទេសចរណ៍នានាផងដែរ។

លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ឲ្យដឹងថា ក្នុងកំណើនភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តកែបកាន់តែកើនឡើង គួរផ្ដល់លើសារៈសំខាន់នៃភាពស្អាត នៃទីក្រុង ទីប្រជុំជនសំដៅឲ្យមានការចូលរួម ធ្វើឲ្យបរិស្ថានស្អាតប្រកបដោយអនាម័យ សណ្ដាប់របៀបរៀបរយធានាបាននូវសុខសុវត្ថិភាពពេញលេញ ពិសេសការផ្ដល់សេវាកម្មទេសចរណ៍បានល្អប្រសើរ៕
ដោយ ៖ សឹង រ៉ាត់


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


