Connect with us

ព័ត៌មានជាតិ

កម្ពុជា​មាន​ផ្លូវ​យុទ្ធសាស្ត្រ​តាម​ព្រំដែន អាច​ធ្វើ​ដំណើរ​មួយ​ជុំ​ប្រទេស​បាន

បានផុស

នៅ

បើ​តាម​ការ​អះអាង​របស់​មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​ យុទ្ធសាស្រ្ត​អភិវឌ្ឍ​ផ្លូវ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​​ក្រៅ​ពី​​​ពង្រឹង​ខឿន​ការពារ​ជាតិ ក៏ដូចជា​ជំរុញ​ចលនាប្រជាជ​ន​ទៅ​រស់នៅ​តាម​តំបន់​ព្រំដែន​កាន់តែ​ច្រើន។

លោក ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​លើក​ឡើង​ក្នុង​សន្និសីទ​ពី​វឌ្ឍនភាព ៥ ឆ្នាំ​របស់​ក្រសួង​ការពារ​ជាតិ​​នៅ​ព្រឹក​នេះ​ថា ក្រៅ​ពី​ការ​បំពេញការងារ​ស្នូល កង​យុទ្ធ​ពល​ខេមរភូមិន្ទ​បាន​រួម​ចំណែក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ក្នុង​នោះ​មាន​ការ​អភិវឌ្ឍ​ផ្លូវ​យុទ្ធសាស្ត្រ​តាម​ព្រំដែន​ប្រទេស​ជិត​ខាង​បាន​រាប់រយ​គីឡូម៉ែត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឈុំ សុជាតិ​ អះអាង​ពី​ការ​ស្ថាបនា​ផ្លូវ​ក្រវាត់ព្រំដែន​ជាមួយប្រទេស​ជិត​ខាង​ថា៖ “ឥលូវ​នេះយើង​​អាច​ធ្វើ​ដំណើរ​មួយ​ជុំ​ស្រុក​ខ្មែរ​បាន។ ​បើ​យើង​ចេញ​​ពី​ខេត្ត​កោះកុង អាច​ដើរ​មួយ​ជុំ​ប្រទេស​តាម​ផ្លូវ​ក្រវាត់ព្រំដែន គ្រាន់​តែ​កន្លែង​ខ្លះ​ខូចខាត​​ត្រូវការ​ជួសជុល​ឡើង​វិញ តែ​និយាយ​រួម​គឺ​ ៩០% យើង​អាច​ធ្វើ​ដំណើរ​បាន​”។

កាល​ពី​ឆ្នាំ ២០០៩ រដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ជាតិ​ក្នុងការ​ស្ថាបនា​ផ្លូវ​​យុទ្ធសាស្ត្រ​តាម​​បណ្តោយ​​ព្រំដែន​​កម្ពុជា​-​ថៃ​ ​ចាប់​​ពី​​ខេត្ត​​បន្ទាយមានជ័យ​រហូត​ដល់​​ខេត្ត​​ស្ទឹងត្រែង​មាន​​ប្រវែង​​សរុប​ ១.២៨៧​គីឡូម៉ែត្រ​ ​ដែល​បាន​ដាក់​សម្ពោធ​នៅ​ឆ្នាំ ២០១២​​​។

ការ​ស្ថាបនា​ផ្លូវ​តាម​ក្រវាត់​ព្រំដែន​ ជា​យុទ្ធសាស្រ្តក្រៅ​ពី​ជួយ​សម្រួលកង​កម្លាំងដែល​ឈរជើងការពារបូរណភាពទឹកដី និងបាន​​លើកស្ទួយជីវភាពពលរដ្ឋ​រស់នៅ​តាមតំបន់ព្រំដែន។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនបានថ្លែងក្នុង​បេសកកម្ម​ចុះពិនិត្យ​ផ្លូវ​ក្រវាត់ព្រំដែន​វៀតណាម​កន្លងទៅ​ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនយោបាយកសាងព្រំដែន ជាមួយប្រទេសជិតខាងជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដោយដើរទន្ទឹមនឹងការអនុវត្តគោលការណ៍កសាងខឿនការពារជាតិ។

លោកទេសរដ្ឋមន្ត្រីអះអាង​ថា ការកសាងបង្គោលព្រំដែននិងស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែន ដោយ​ផ្អែកលើប្រជាជនធ្វើជាគ្រឹះ​របង​ការពារជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម