ព័ត៌មានជាតិ
លោក សួន សេរីរដ្ឋា៖ អ្នកនយោបាយខ្មែរច្រើនតែភ្លេចកំណើត
លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជាបានអះអាងថា អ្នកនយោបាយខ្មែរច្រើនតែភ្លេចកំណើត ភ្លេចកំណើតនៅត្រង់ថា ខ្លួនកំពុងតែប្រើប្រាស់សមិទ្ធិផល នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ជាមធ្យោបាយក្នុងការរិះគន់វាយប្រហារដើម្បីកេងចំណេញផលប្រយោជន៍នយោបាយ។

ថ្លែងនៅក្នុងវេទិកាមួយស្ដីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី ២០ ខែតុលានេះ លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជាបានរំឭកថា កាលពីមុនសេរីភាពបញ្ចេញមតិប្រសិនបើឈរនិយាយនៅកន្លែងណាស្ដាប់បានតែកន្លែងហ្នឹងទេ ប៉ុន្តែឥឡូវយើងនិយាយនៅកន្លែងនេះស្ដាប់បានមួយពិភពលោក មួយប្រទេសដោយសារមានអ៊ីធើណិត ផ្សាយតាមបណ្ដាញសង្គមជាច្រើន។
លោកថា អ្នករិះគន់ទាំងអស់នោះកំពុងតែប្រើសមិទ្ធិផល នៃកិច្ចព្រមព្រៀងក្រុងប៉ារីស សមិទ្ធិផលដែលរាជរដ្ឋាភិបាលកំពុងអនុវត្តយកទៅប្រើប្រាស់ជាមធ្យោបាយរិះគន់វាយប្រហារប៉ុន្តែពួកគាត់មិនទទួលស្គាល់ថា សិទ្ធិទាំងនេះបានមកពីការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះទេ។

លោក សួន សេរីរដ្ឋា ហៅសម្មភាពទាំងនោះជាការនិយាយដើម្បីតែកេងចំណេញពីព្រោះខ្លួនឯងអត់ហ៊ានទទួលយកការពិត ហើយអ្នកនយោបាយខ្មែរច្រើនតែធ្វើអ្វីមួយភ្លេចកំណើត ឬមិនទទួលស្គាល់គុណអំពីអ្វីដែលខ្លួនកំពុងទទួល។
លោក សួន សេរីរដ្ឋាអះអាងទៀតថា កិច្ចការនយោយបាប្រសិនបើគ្មានការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងក្រុងប៉ារីស និងគ្មានគោលនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញ ដើម្បីបញ្ចប់នូវសង្គ្រាមស៊ីវិលទាំងស្រុង នោះសិទ្ធិនយោបាយរបស់អស់លោក អ្នកនយោបាយទាំងអស់ក៏មិនអាចអនុវត្តបានពេញលេញបានដែរ។
ប្រធានវេទិកាសន្តិភាពកម្ពុជារូបនេះបញ្ជាក់ទៀតថា គណបក្ស និងអ្នកនយោបាយ ដែលចូលរួមង្វៀននយោបាយបច្ចុប្បន្ន មិនមែនសុទ្ធតែអ្នកនយោបាយថ្មី និងគណបក្សថ្មីទេ អញ្ចឹង!ប្រសិនបើអ្នកនយោបាយនោះបានប្រឡូកក្នុងការបោះឆ្នោតនៅឆ្នាំ ១៩៩៣ ពួកគាត់ច្បាស់ជាដឹងហើយថាតើឆ្នាំ៩៣ ទំហំដែនដីដែលគណបក្សនយោបាយទាំងអស់អាចឃោសនាបោះឆ្នោតបានប៉ុន្មាន?

តើអស់លោកអាចទៅឃោសនានៅតំបន់ខ្មែរក្រហមកាន់កាប់បានអត់ ប៉ុន្តែក្រោយឆ្នាំ ១៩៩៨ ពេលដែលសមិទ្ធិផលនៃនយោបាយឈ្នះ-ឈ្នះ បានសម្រេចជាស្ថាពរគ្រប់អង្គការគណបក្សនយោបាយទាំងអស់គឺអាចធ្វើសកម្មភាពនយោបាយរបស់ខ្លួនបានពេញផ្ទៃប្រទេស ១០០%។
បើតាមលោក សួន សេរីរដ្ឋា គ្រាប់ពូជនយោបាយឈ្នះ-ឈ្នះ បានពន្លកឡើងតាំងពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ ជំនូបរបស់សមមិត្ត ហ៊ុន សែន ជាមួយសម្ដេច នរោត្តម សីហនុ នៅទីក្រុងហ្វែរអង់តាដឺន័រ ប្រទេសបារាំង ហើយគ្រាប់ពូជនយោបាយឈ្នះ-ឈ្នះ នេះបានផ្លែផ្កាពេញលេញនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨៕

អត្ថបទ៖ ឡេង ដេត
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


